ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​៖​សហគ្រាស​ចិន គ្រប់គ្រង​ដោយ​រដ្ឋ​ចិន គោរព​ច្បាប់​បានល្អ និង​ជួយ​អភិវឌ្ឍ​កម្ពុជា​

​ដោយៈ​សុផល​/​ភ្នំពេញ​៖លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​និយាយ​នៅក្នុង​សុន្ទរក ថា​របស់លោក​ថា​“ របាយការណ៍​ស្តីពី​និរន្តរភាព​នៃ​សហ គ្រាស​ចិន​នៅ​កម្ពុជា​” បាន​បង្ហាញថា​សហ គ្រាស​ចិន ជាពិសេស​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​ដែល​បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ​បាន​គោរព​ច្បាប់​បានល្អ មាន​ប្រតិ​ប​តិ្ត​ល្អប្រសើរ ធ្វើ​សមាហរណកម្ម​ទៅក្នុង​សង្គម​ប្រទេស​កម្ពុជា​បាន ល្អ និង​ធ្វើ​សកម្មភាព​យ៉ាង សកម្ម​ចំពោះ​ការងារ​ទំនួល​ខុសត្រូវ​សង្គម​។​

​សូមជម្រាបថា​របាយការណ៍​ស្តីពី​និរន្តរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា​គឺជា​ការខិតខំ​រវាង​ក្រុម​ស្រាវជ្រាវ​ដែល​បង្កើតឡើង​ដោយវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​នៅ​ប្រទេស​កម្ពុជា​គឺ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​រយៈពេល​៦​ខែ​ដោ យបាន​ជំនះ​រាល់​ឧបសគ្គ​ផ្សេងៗ ដូចជា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ជាដើម​។​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​នៅ​ប្រទេស​កម្ពុជា​គឺជា​អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​ភាព​ឯករាជ្យ​មួយ​នៅ​កម្ពុជាហើយ​ជា​វិទ្យាស្ថាន​ដែលមាន​ភាពជឿជាក់​ខ្ពស់​និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​​របាយការណ៍​បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចំនួន​៦ រួមមាន​៖ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ដែល មាន​ក្រុមហ៊ុន Huaneng group​ជា​ភាគហ៊ុន​ធំ , ក្រុមហ៊ុន China duty-free group , ក្រុមហ៊ុន China Gezhouba Group Corporation , ធនាគារ​Bank of China, ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group ។​ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​របាយការណ៍​គឺជា​ក្រុមហ៊ុន​ទាំងអស់​ដែលជា​ក្រុមហ៊ុន​គំរូ​និង​តំណាង​របស់​ប្រទេស​ចិន​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​គ្នា​ក្នុងប្រទេស​កម្ពុជា​។​

​គួររម្លឹកថា​៖​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​មានការ​ប្រារព្ធ​បើក​កម្មវិធី​មួយ​ហៅថា​៖​ការបើក​ទូលាយ​ឃ្លាំង​ពពក របស់​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២ និង ពិធី​ប្រកាស​របាយការណ៍​ស្តីពី​និរន្តរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា​។ កម្មវិធី​ថ្ងៃ​បើកទូលាយ​ឃ្លាំង​ពពក របស់​ក្រុមហ៊ុន​ឆាយ​ណា​ហួ​នឹង​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​“ ពង្រឹង​ថាមពល​នៅ​កន្លែង​អ្នក​”( Energize where you are)​។​
​កម្មវិធី​នោះបាន​បង្ហាញ​និង​រៀបរាប់​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​ធំ​បំផុត​នៅ​កម្ពុជា​នេះ​យ៉ាង​គ្រប់​ជ្រុងជ្រោយរួមទាំង​ការ ការពារ​ថាមពល ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ការការពារ​ជីវៈចម្រុះ ការតាំង​ទីលំនៅ​ថ្មី​សំរាប់​ប្រជាជ ន ការបំពេញភារកិច្ច​ស​ង្គ​ម​ជាដើម​។​វេទិកា​នោះ​ក៏បាន​ពិពណ៌នា​អំពី​ស្ថានីយ៍​វា​រី​អគ្គិសនី​បាន​បម្រើ​ដល់​ការអភិវ ឌ្ឍ​ថាមពល​និង​តម្រូវការ​ផ្លាស់ប្តូរ​រប​ស់​កម្ពុជា​ដោយយោង​ទៅតាម​គោលការណ៍​ពាណិជ្ជកម្មដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​ថាមពល​ប្រកបដោយ​សុវត្ថិភាព ស្អាត ប្រសិទ្ធិភាព​ខ្ពស់​និង​ភាព​វៃឆ្លាត ដើម្បី​ជំរុញ​ការវិនិយោគ​ការសាងសង់​ប្រតិបត្តិការ​និង​ខ្សែសង្វាក់​ឧស្សាហកម្ម​បច្ចេកវិទ្យា​សេវាកម្ម​និង​ស្តង់ដារ​ទាំងមូល ទទួលបាន​ផល ប្រយោជន៍​ទៅវិញទៅមក​និង​លទ្ធផល​ឈ្នះ​ឈ្នះ​។

ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ស្ថិតនៅ​ទន្លេសេសាន​តំបន់​ព្រៃភ្នំ ​ខេត្តស្ទឹងត្រែង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន China Huaneng Group និង ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុងនោះ​ក្រុមហ៊ុន China Huaneng Group​ជា​ម្ចាស់​ភាគហ៊ុន​ធំ និង ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ​។​ទំនប់​វា​រី​អគ្គិសនី​មាន​ប្រវែង ៦៥០០ ម៉ែត្រ​គឺជា​“ ទំនប់​ដែល​វែង​ជាងគេ​នៅ​ទ្វីបអាស៊ី​” ដែលមាន​ថាមពល​សរុប ៤០០,០០០ គីឡូវ៉ាត់ ហើយ​បច្ចុប្បន្ននេះ​មាន​ចំនួន ២០% នៃ​សមត្ថភាព​បង្កើត​អគ្គីសនី​សរុប​របស់​ប្រទេស​កម្ពុជាហើយ​ការបង្កើត​ថាម ពល​ប្រចាំឆ្នាំ​គឺមាន​ប្រមាណ ២​ពាន់​លាន​គីឡូវ៉ាត់ម៉ោង ដែល​ផ្តល់​ការផ្គត់ផ្គង់​ថាមពល​ស្អាត​មាន​ស្ថេរភាព​ដល់​បណ្តាញ​ជាតិ​កម្ពុជា​។ ហេតុ​ដូចនេះហើយ​បាន​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ថាមពលអគ្គីសនី​នាំចូល​ពី​បរទេស ហើយ​ក៏បាន​កាត់បន្ថយ​ការ​ថ្លៃដើម​និង​កាត់​បន្ថយថ្លៃ​អគ្គិសនី​ក្នុងស្រុក ដែលមាន​សារៈសំខាន់​យ៉ាង ខ្លាំង​ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោហ៊ុន សែន​ធ្លាប់បាន​ចុះ​ពិនិត្យ​ស្ថានីយ៍​វា​រី​អគ្គិសនី​មួយ​នេះ​ចំនួន​៣​ដង និងបាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​ការស្ថាបនា​និង​ដំណើរការ​អាជីវកម្មរ​បស់​វា​រី​អគ្គិសនី​មួយ​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា​ការបញ្ចប់​និង​ការដាក់ឱ្យ​ដំណើរការ​វា​រី​អគ្គិសនី​មួយ​នេះបាន​ដោះស្រាយ​បញ្ហា​ជា ច្រើន​ក្នុងការ​លើកស្ទួយ​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​លើកកម្ពស់​ថែមទៀត​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម កសិកម្ម ផលិតកម្ម​និង​សេវាកម្ម​ទេសចរណ៍​រប​ស់​ប្រទេស​កម្ពុជានិង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​សន្តិសុខ​ថាម ពល​របស់​ប្រទេស​កម្ពុជា បានធ្វើអោយ​តម្លៃ​អគ្គិសនី​ចុះថោក និង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​សូមបញ្ជាក់ថា​របាយការណ៍​ស្តីពី​និរន្តរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា​នេះ​ចែកចេញជា ៤ ផ្នែក​គឺ សេចក្ដី​ផ្ដើម វិធីសាស្ត្រ​ស្រាវជ្រាវ លទ្ធផល និង​សហគ្រាស​ចិន​និង​សហគ្រាស​វិនិយោគ​រួម​ដោយ​ចិន​និង​ខ្មែរ នៅ​ប្រទេស​កម្ពុជា​ ។ ​​ក្នុងចំណោម​នោះ​ពួកគេ​មានការ​សិក្សា​សំខាន់​មួយ​ត្រូវបាន​អនុវត្ត​ទៅលើ​គំរោង​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២តាមរយៈ​ការចុះ​ទៅដល់​ទីតាំង​តាំងទី​លំនៅ​ថ្មី​នៅ​ជុំវិញ​តំបន់​អាង​ស្តុក​ទឹក​ស្ថានីយ៍​វា​រី​អគ្គិសនី​សេ សា​នទី ២ ការស្ទង់មតិ​តាម​សំណួរ និង​ការសន្ទនា​ជាដើម ដើម្បី​ប្រៀបធៀប​កម្រិត​ប្រាក់ចំណូល​របស់​អ្នករស់ នៅ​ក្នុង​តំបន់​តាំងទី​លំនៅ​ថ្មី​មុន​និង​ក្រោយ​ការផ្លាស់ប្តូរ​ទីលំនៅ ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ សុខភាព ការ អប់រំ ដើម្បី​ធ្វើការ​សន្និដ្ឋាន​។


​គំរោង​ទំនប់​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​ក្នុងពេលដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​ថាមពល​ស្អាត​ប្រកបដោ យ​សុវត្ថិភាព​និង​អាច​ជឿ​ទុកចិត្តបាន​នោះ ក៏បាន​ការកែលម្អ​ការផ្លាសប្តូរ​អាកាសធាតុ ជំរុញ​ការអភិវឌ្ឍ​មូលដ្ឋាន​និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។​ល​។និង​បាន​បំពេញ​ទំនួល​ខុសត្រូវ​សង្គម​យ៉ាងសកម្ម​។​គម្រោង​នេះ​បង្ហាញថា ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ បាន​គោរព​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ក្នុងប្រទេស​កម្ពុជា ធ្វើការ​យ៉ាង​ជិត ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​ក្នុង​តំបន់​ដោះស្រាយ​បញ្ហា​ប្រជាជន​ដែល​បាន​ផ្លាស់​ទីលំនៅ និង​ធ្វើ​អ្វី​គ្រប់ យ៉ាង​ដែល​អាច​ធ្វើបាន​ដើម្បី​ការពារ​បរិស្ថាន​និង​វប្បធម៌ ដោយ​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular