Home ព័ត៌មានជាតិ សង្គម សូម​ប្រជាពលរដ...

សូម​ប្រជាពលរដ្ឋ​និង​មន្ត្រី​នៅ​សាលាខណ្ឌ​. សង្កាត់​. ផ្សារ បន្តធ្វើ​អនាម័យ​ពាក់​ម៉ាស លាងដៃ​ជាប្រចាំ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​អនុវត្តតាម​វិធានការ​ណា​នាំ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីជូនដំណឹង​របស់​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ការណែនាំ និង​យកចិត្ត​ទុក្ខ​ដាក់​ដោយផ្ទាល់​ពី​សំណាក់​លោក ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង ក្នុងការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។​

​ជាមួយគ្នានេះ នៅ​ទីស្នាក់ការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រួមមាន គណៈ​អភិបាលខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ និង​មន្ត្រីរាជការ​ទាំងអស់ បាន និង​កំពុង​ចាត់ចែង​វិធានការ​បង្ការ ទប់ស្កាត់ ដោយ​តម្រូវឱ្យ​មន្ត្រី​ក្នុង​ខណ្ឌ​ទាំងអស់ ធ្វើការ​វាស់​កម្ដៅ បាញ់​អាកុល​លាងដៃ និង​ពាក់​ម៉ាស់ ការពារ​ដើម្បី​រង់ចាំ​ទទួល ការផ្ដល់សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ផ្សេងៗ ឬ​អញ្ជើញ​មកជួប​ពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ នៅ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​។​

​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សូម​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​អ្នកបម្រើ​ការងារ នៅ​សាលាខណ្ឌ​.​សង្កាត់​ទាំង​០៧ និង​តាម​ផ្សារ​លក់ដូរ​អីវ៉ាន់​មេត្តា​ចូលរួម​ថែរក្សា​អនាម័យ ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ត្រឹមត្រូវ​ដោយ​ប្រើ​ទឹក​អាកុល​ឬ ជែ​ល និង​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ និង​ជាប្រចាំ ហើយ​ត្រូវ​រក្សា​គម្លាត​យ៉ាងតិច​១.៥០​ម៉ែត្រ​ពីគ្នា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular