​មន្ត្រីជលផល ចុះ​ត្រួតពិនិត្យ និង​ផ្តល់​បច្ចេកទេស នៃ​ការចិញ្ចឹម​ត្រី ដល់​បណ្តុំ​កសិករ​

​ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់ៈ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្តល់​បច្ចេកទេស នៃ​ការចិញ្ចឹម​ត្រី ដល់​បណ្តុំ​កសិករ ចំនួន ៥៥ គ្រួសារ ដែល​ចិញ្ចឹម​ត្រី​អណ្តែង តាម​តង់​ប្លា​ស្ទិ​ក នៅក្នុង​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិសាត់ ដែលជា​មូលនិធិ​របស់ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល កន្លងមក​។​

​លោក ភុំ វិមល បាន​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ ទាំង ៥៥ គ្រួសារ នៅក្នុង​ឃុំ​ខ្នារ​ទទឹង នៃ​ស្រុក​បាកាន ត្រូវធ្វើ​យ៉ាងណា អនុវត្ត​ឲ្យ​បាន តាម​កម្មវិធី និង​បច្ចេកទេស ក្នុងការ​ចិញ្ចឹម​ត្រី ឲ្យ​បានល្អ គឺៈ​១. ត្រូវ​ឲ្យ​ចំណី​ទៀងពេល​វេលា , ២. ត្រូវ​មើលថែទាំ ឱ្យបាន​ច្បាស់លាស់ ក្នុងការ​ចិញ្ចឹម តាម​តង់​ប្លា​ស្ទិ​ក ទៅតាម​បច្ចេកទេស របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ធ្វើយ៉ាងណា ឱ្យ​ត្រី​ឆាប់​ធំធាត់​បានល្អ និង​រហ័ស​ឆាប់​បាន​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ នៅពេល​ជំងឺ​កូ​វីដ ១៩ កំពុង​កើតឡើង​ម្ដងទៀត ដែល​យើង​មិនអាច​ទៅណា​បាន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular