Home ព័ត៌មានជាតិ សេដ្ឋកិច្ច សហព័ន្ធ​ស្រូវ...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រកាសថា ទឹកប្រាក់​នាំចេញ​អង្ករ​១១​ខែ​ឡើងដល់ ៤១៥ លាន​ដុល្លារ

ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្រាប់​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២០​នេះ​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា​បាន ប្រកាសថា ការនាំចេញ​អង្ករ​របស់​កម្ពុ​ជាមាន​ការកើនឡើង​ជិត​១៧%​ដែល​គិត​ជា បរិមាណ​សរុប មាន​ចំនួន ៦០១.០៤៥ តោន គិត​ជា​ទឹកប្រាក់​ចំនួន​៤១៥​លាន​ដុល្លារ​សហរដ្ឋ អាមេរិក​។

​ប្រភព​ដដែល​បាន​អះអាងថា ទឹកប្រាក់​នេះ​មានការ​កើនឡើង​ចំនួន​៤៣​លាន​ដុល្លារ​សហរដ្ឋ អាមេរិក ឬ ជិត ១២% បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង ឆ្នាំ ២០១៩ ដែល​បាន​នាំចេញ​គិត​ជា​ទឹក ប្រាក់​ត្រឹម ៣៧២​លាន​តែប៉ុណ្ណោះ​។​

​ក្នុង​រយៈពេល​១១​ខែ​នេះដែរ កម្ពុជា​បាន​នាំចេញ អង្ករ​ក្រអូប ចំនួន ៤៨១.២០០​តោន ឬ​ស្មើនឹង ៨០%​នៃ​បរិមាណ​នាំចេញ​សរុប ដែល​ក្នុងនោះ អង្ករ​ក្រអូប​ប្រណិត ប្រភេទ​ម្លិះ​អង្គរ ត្រូវបាន​នាំ ចេញ​ចំនួន ៥៥% អង្ករ​សែន​ក្រអូប​ចំនួន ២៥%​។​

​ដោយឡែក​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជា​សម្រេចបាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​បរិមាណ ៦៤.៧៤០ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៤៨,៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ បរិមាណ​នាំចេញ​នេះ មានការ​កើនឡើង​ចំនួន​ជាង​១៥% តែ​ចំណូល​នៃ​ការនាំចេញ​បាន​ធ្លាក់ចុះ 13,26% ដោយសារ​តម្លៃ​លើ​ទីផ្សារ​អង្ករ​ក្រអូប​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

​នៅក្នុង​ខែវិច្ឆិកា​នេះដែរ អង្ករ​របស់​កម្ពុជា បាន​នាំចេញ​ចំនួន ៦១% ទៅកាន់​ប្រទេស​ចិន និង ២%​ទៅកាន់​ទីផ្សារ​ទីក្រុង​ហុងកុង ដែលមាន​បរិមាណ​សរុប​ចំនួន ៤០.៤៨៩​តោន គិត​ជា​ទឹកប្រាក់ ចំនួន ២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕​PC

រូបថតក្រសួងកសិកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular