Home ព័ត៌មានជាតិ សង្គម សែ​ល​កាត​ដាក់...

សែ​ល​កាត​ដាក់ឱ្យ​ដំណើរការ​គំរោង​ទិន្នន័យ​សម្រាប់​អ្នកលេង​ហ្គេម​ទូរស័ព្ទ ប្រភេទ PlayGame Unlimited

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: បន្ទាប់ពី​ការរៀបចំ និង​អភិវឌ្ឍ​ផលិតផល​គំរោង​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែម​កនៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០២០​ខាង​មុននេះ​ក្រុមហ៊ុន​សែ​ល​កាត បានបង្ហាញ​ជូន​នូវ PlayGame Unlimited ដែលជា​គំរោង​ទិន្នន័យ​ថ្មី បង្កើតឡើង​ជាពិសេស​ស​ម្រា​ប់ប​ណ្តា​អ្នកលេង​ហ្គេម​ប្រភេទ​ទូរស័ព្ទដៃ ដែល​កំពុង​រីកដុះដាល​គួរឱ្យកត់សម្គាល់​បំផុត​នាពេល​បច្ចុប្បន្ននេះ​។​

​ក្រៅពី​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​ទាក់ទិន​នឹង​ហ្គេម សេវាកម្ម​នេះ​ក៏​នឹង​បម្រើការ​កម្សាន្ត​ជូន​ដល់​អ្នកលេង​ហ្គេម​គ្រប់រូប​ទាំងអស់ ដោយ​មិនមាន​ការកំណត់​អាយុ ទីតាំង ឬ​ប្រភេទ​ស៊ីម​កាត​ដែល​ពួកគេ​ប្រើប្រាស់​ទេ​។​

https://youtu.be/ik9rfxQLVZc

គួរ​បញ្ជាក់ថា​ការបង្ហាញ​គម្រោង​ពិសេស​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សែ​ល​កាត​បាន​ដាក់ឱ្យ​ដំណើរការ​កម្មវិធី PlayGame ដែលជា virtual game platform ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ ២០២០ នេះ​។​
​បច្ចុប្បន្ននេះ PlayGame កំពុង​បម្រើការ​កម្សាន្ត​ដល់​អ្នកលេង​ហ្គេម​រាប់ពាន់នាក់ ដែល​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​មិត្តភក្តិ មានឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​សម្រាប់​ការជាប់​ចំណាត់ថ្នាក់ និង​អាច​តាមដាន​មើល​ព័ត៌មាន​និង​វីដេអូ​ថ្មីៗ​ពី​អ្នកបង្កើត​មាតិការ​ល្បីៗ​ផងដែរ​។​

https://youtu.be/ACPVUpXs8vg

​លក្ខណៈពិសេស​នៃ​គម្រោង​នេះ គឺ​ការផ្តល់ជូន​នូវ​លទ្ធភាព​ដល់​អ្នកលេង​ហ្គេម​ក្នុង​ការបង្កើត និង​ផ្តល់​កាដូ​ជា​ប័ណ្ណ​បញ្ចុះតម្លៃ​អេ​ឡិច​ត្រូ​និ​ច​ពិសេស​ពី​ម៉ាក​ល្បីៗ​នៅលើ​ពិភពលោក ដែល​មិនទាន់មាន​ផ្តល់ជូន​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា Steam, Play Station, XBOX, Nintendo, Apple, Google Play, Spotify, Netflix , and Amazon ជាដើម​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​បញ្ជាក់ថា PlayGame Unlimited ត្រូវបាន​រៀបចំ​បង្កើត​ឡើង ដោយ​ផ្តោត​យកចិត្តទុកដាក់​ទៅលើ​បែបបទ និង​តម្រូវការ​របស់​អ្នកលេង​ហ្គេម​ជាពិសេស​តែម្តង​។​

https://youtu.be/VGsUFVk4E_8

​លោក​ថា​“​យើង​បាន​បង្កើត PlayGame Unlimited ឱ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​និង​ថ្នាល ដែល​រៀបចំឡើង​ដើម្បី​គាំទ្រ និង​អភិវឌ្ឍ​សហគមន៍​អ្នកលេង​ហ្គេម​។ យ៉ាងណាមិញ គោលបំណង​ធំ​បំផុត​របស់​យើង គឺ​ការចូលរួម​ជួយ​លើកកម្ពស់​ដល់​កីឡាករ​ហ្គេម​នៅក្នុង​ស្រុក ការអភិវឌ្ឍ​កីឡាករ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្ងៃ​អនាគត និង​ការផ្តល់​ឱកាស​ដល់​កីឡាករ​យើង​ឱ្យ​អាច​ចូលរួម​កម្មវិធី​ប្រកួត​លំដាប់ថ្នាក់​ពិភពលោក ក៏ដូចជា​ការចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​ធំៗ​ផ្សេងទៀត​ជាដើម​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular