Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នក​នាំចេញ​ស...

អ្នក​នាំចេញ​សង្ឃឹមថា ការនាំ​អង្ករ​ចេញ​នឹង​កាន់តែ​ល្អប្រសើរ​ចាប់ពី​ខែធ្នូ​នេះ​

ដោយ: ពៅនិមល/ភ្នំពេញ​: លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សង្ឃឹមថា ការនាំចេញ​អង្ករ​របស់ កម្ពុជា នឹង​អាច​បង្កើន​ការនាំចេញ​កាន់តែ​ប្រសើរ​ថែមទៀត នឹងមាន​កំណើន​ខ្ពស់​ឡើងវិញ នៅក្នុង​ខែធ្នូ ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ការនាំចេញ​អង្ករ​កម្ពុជា​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​៤​ខែ ជាប់ៗ​គ្នា​មក​។​

​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ លោក​ប្រធាន​បាន​មានប្រសាសន៍ថា ក្នុង​រយះពេល​កន្លងមក​នេះ ប្រជាកសិករ​បានជា​ជួប​បញ្ហា​ច្រើន​ដូចជា​៖​បញ្ហា​រាំងស្ងួត នៅ​ពាក់ កណ្តាល​ឆ្នាំ និង​នៅ​ចុងឆ្នាំ​នេះ​ផងដែរ ដោយបាន​ជួបប្រទះ​បញ្ហា​ទឹកជំនន់​ជាដើម​។ ដោយឡែក ទាក់ទង​ការនាំចេញ សហព័ន្ធ​ស្រូវ​អង្ករ​បាន​កំពុង​ជួបប្រទះ​ពី​បញ្ហា​ដឹកជញ្ជូន​ដោយ​នាវា​ដឹក ជញ្ជូន​ផ្តល់​លទ្ធភាព​ទិច​តួច ដែល​បញ្ហា​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កំពុង​ដោះស្រាយ​បន្ទាន់​ក្នុងនោះ តាម​លទ្ធភាព​ជាក់ស្តែង​សហព័ន្ធ​ស្រូវ​អង្ករ​នឹង​អាច​ទទួលបាន​លទ្ធភាព​ដឹកជញ្ជូន​ពេញលេញ​នៅ ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០​នេះ​។ លោក​ឱ្យដឹងទៀតថា បន្ទាប់​ទទួលបាន​ការ​អនុគ្រោះ​ពី​នាវា ដឹកជញ្ជូន ចាប់ពី​ពាក់កណ្តាល​ខែធ្នូ​នេះ​តទៅ ការនាំចេញ​អង្ករ​របស់​កម្ពុជា​នឹង​កើន​ឡើងជា​គំហុក យ៉ាងហោចណាស់​ប្រហាក់ប្រហែល​នៃ​ការនាំចេញ​អង្ករ នៅក្នុង​ខែធ្នូ ឆ្នាំកន្លងមក ទោះបីជា ជួបប្រទះ​នៃ​ការនាំចេញ​ក្នុង​រយះពេល​០៤​ខែ​មកនេះ​យ៉ាងណាក៏ដោយ​។​

​តាម​ការបញ្ជាក់​របស់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ការនាំចេញ​អង្ករ និង​ស្រូវ​ពី​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០ កម្ពុជា​សម្រេចបាន ជាង​៦០​ម៉ឺន​តោន​។ ដោយឡែក បើ​គិត​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ការនាំ​អង្ករ​ចេញ​បាន​កើន ឡើង​ប្រមាណ​ជាង​៨៦​ពាន់​តោន ស្មើ​ជិត​១៧​ភាគរយ ប្រៀបធៀប​រយះពេល​ដូចគ្នា ឆ្នាំ​២០១៩ មានតែ​ចំនួន​តែ​ជាង​៥១​ម៉ឺន​តោន​ប៉ុណ្ណោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular