ដោយ: ពៅនិមល/ភ្នំពេញ: លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា ហិរញ្ញប្បទានរបស់រដ្ឋាភិបាលចំនួន៣០លានដុល្លារ សម្រាប់ផ្នែកឥណទាន(កម្ចី) បានអនុវត្តន៍ជាង៥០ភាគរយ ក្នុងការជួយដល់ប្រជាកសិករ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ…សិប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យម ឬហៅកាត់ថា អេស.អឹម.អ៊ី(SME)។
លោកកៅថាចអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានបញ្ជាក់នៅដើមមខែធ្នូនេះថាក្នុងទឹកប្រាក់សរុបចំនួន៥០លានដុល្លារអាម៉រិករបស់រដ្ឋាភិបាលសម្រាប់ការផ្តល់ហិរញ្ញប្បទានពិសេសគិតមកដល់ពេលនេះបានផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបជួយទៅដល់វិស័យជាច្រើនដូចជាកសិកម្ម និងSMEនៅកម្ពុជា ដើម្បីជាទុនសម្រាប់អភិវឌ្ឍន៍បន្ថែម ជាពិសេសសម្រាប់ការប្រមូលទិញស្រូវ ទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារហើយ នៅសល់តិចតួចប៉ុណ្ណោះដែលធនាគារកំពុងអនុវត្តបន្ត។
លោកបន្តថា ចំពោះទឹកប្រាក់ដែលនៅសល់លោកកំពុងពិនិត្យលទ្ធភាព ក្នុងការផ្តល់ប្រាក់កម្ចីបន្ត ដើម្បីជួយដល់ប្រជាពលរដ្ឋទទួលបានថវិការនេះ យកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនបន្ថែម។
ហិរញ្ញប្បទានដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យកសិកម្ម SME វិស័យកែច្នៃផលិតផលសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីជម្រុញឲ្យសហគ្រាសទាំងនោះពង្រីកខ្លួន និងឈានទៅប្រកួតប្រជែងក្នុងទីផ្សារ និងជំនួសការនាំចូលនៅក្នុងស្ថានភាពវិបត្តិកូវីដ១៩ ក្នុងនោះកញ្ចប់ថវិការបានផ្តល់ច្រើនជាងគេ គឺលើវិស័យកសិកម្ម រួមមាន៖ការចិញ្ចឹមត្រី ដាំបន្លែ ផ្លែឈើជាដើម។
យោងតាមរបាយការណ៍រដ្ឋបាលជលផល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះដោយមានការយកចិត្តទុកដាក់ជំរុញខ្លាំងពីប្រមុខរដ្ឋាភិបាល ការងារវារីវប្បកម្មមានកំណើនរហូតដល់៣០ភាគរយ ស្មើនិងទិន្នផល៤០០ពាន់តោន។ ដោយឡែក ការដាំបន្លែ ផ្លែឈើឯណោះវិញ បានកំពុងជម្រុញផ្គត់ផ្គង់នៅតាមទីផ្សារ និងកំពុងមាននិរន្តភាពនៃការផ្គត់ផ្គង់នៅក្នុងស្ថានភាពការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩៕