ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្តែងនូវការអរគុណចំពោះសម្តេចអគ្គហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់ប្រទេសទីម័រឡេស្តេនៅក្នុងដំណាក់កាលប្រឈមដ៏ធ្ងន់ធ្ងរតាមរយៈការផ្តល់អំណោយជាម៉ាស់និងសម្ភារបរិក្ខាពេទ្យមួយចំនួន។
ក្នុងលិខិតជម្រាបជូនសម្តេចតេជោលោកនាយករដ្ឋមន្ត្រីទីម័រឡេស្តេបានបញ្ជាក់ថាតាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ លោកសូមសម្តែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្តល់នូវម៉ាស់ចំនួនមួយលាន និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀត ជូនដល់ប្រជាជនទីម័រឡេស្ដេ។ កាយវិការសាមគ្គីភាព នេះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូស បញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឱ្យយើងអាចជម្នះបានលើជំងឺរាតត្បាត កូវីដ-១៩។
លិខិតបន្តថាឆ្លៀតឱកាសនេះ សូមសម្តែងផងដែរនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។លោកនៅតែបន្តពឹងផ្អែកលើការគាំទ្រនេះនៅក្នុងកិច្ចដំណើរការនាំទៅរកការអនុម័តឱ្យប្រទេសទីម័រឡេស្តេក្លាយជា សមាជិកទី ១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
សូមជម្រាបថា ម៉ាសរបស់កម្ពុជាចំនួន ១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២ ខែធ្នូ នេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្ត្រីមួយចំនួនទៀត៕សរន
ម៉ាសរបស់កម្ពុជាចំនួន ១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស យកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត ។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា(រូបថត)