Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខេត្ត...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម៉ាស់​សម្ដេច​តេ​ជោ​ជូន​ដល់​អាជីវករ​ផ្សា​លើ​ធំថ្មី

ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​វត្តមាន​របស់លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី​លោក​អភិបាលរងក្រុង នាយក​រដ្ឋបាល​ក្រុង អាជ្ញាធរ​មូលដ្ឋាន សមាជិក ស​.​ស​.​យ​.​ក និង​អ្នកពាក់ព័ន្ធ បាន​នាំយក​ម៉ាស់ ចំនួន ៩,០០០​ម៉ាស់ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចែកជូន​ដល់​អាជីវករ​ផ្សា​ធំថ្មី បងប្អូន​លក់ដូរ​ជុំវិញ​ផ្សា​ថ្មី អ្នកបើកបរ​ម៉ូតូ​កង់​បី ម៉ូតូឌុប ដើម្បី​យកទៅ​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​។

​លោក​អភិបាលរង​ខេត្ត ក៏បាន​ណែនាំ និង​ផ្ដាំផ្ញើ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​មេត្តា​កុំ​ភ្លេច​នូវ ៣​ចំណុច សាមញ្ញៗ​គឺ​៖
១.​កុំ​ភ្លេច​វិធាន​ការពារ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា
២.​កុំ​ភ្លេច ជែ​ល អាកុល ឬ​លាងដៃ​នឹង​សាប៊ូ​
៣.​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព និង​ចៀសវាង​ការជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​សហការ​ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​អនុវត្តតាម​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។​

​សូមបញ្ជាក់ថា តាមរយៈ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ចូលដល់​សហគមន៍ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រគល់​ដល់​រដ្ឋបាល​ខេត្តសៀមរាប​នូវ​ម៉ាស់​ចំនួន ១​លាន​ម៉ាស់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ និង​ថវិកា ៨០​លាន​រៀល សម្រាប់​ផ្តល់ជូន​ប្រជាជន​ក្រីក្រ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular