ដោយៈ វណ្ណៈ / ព្រះសីហនុៈ កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ប្រចាំការលើដែនកោះ បានវេចខ្ចប់ សាកសពបុរសម្នាក់ យកមកប្រគល់ជូន សមត្ថកិច្ចជំនាញ នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះ ដើម្បីធ្វើកោសល្យវិច័យ និងបើកការស៊ើបអង្កេតបន្ត ។
សាកសពត្រូវបានសមត្ថកិច្ច ប្រទះឃើញ នៅខាងលិចកោះដំឡូង (ប្រជុំកោះតាង) អណ្តែតមកទើរលើថ្ម (មិនទាន់ស្គាល់ អត្តសញ្ញាណ) ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ច បានឱ្យដឹងថា នៅលើស្មាក្រោយខ្នង និងដៃឆ្វេងសាកសព មានសាក់អក្សរ និងរូបមួយចំនួន ហើយ កម្លាំងកងការពារកោះ លេខ៣ (កោះតាង) នៃបញ្ជាការដ្ឋានកោះ ឆ្នេរកងទ័ពជើងទឹក បានរៀបចំវេចខ្ចប់ ដឹកសាកសព យកមកក្រុងព្រះសីហនុ ប្រគល់ជូននគរបាល បច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីធ្វើកោសល្យវិច័យ ស្រាវជ្រាវ រកអត្តសញ្ញាណ និងមូលហេតុ នៃការស្លាប់នេះ។
សាកសព ត្រូវបានវេចខ្ចប់ ដឹកជញ្ជូនដោយកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម មកដល់ដែនគោក នៃក្រុងព្រះសីហនុ នៅល្ងាចថ្ងៃដដែលនេះ៕/V
កងទ័ពជើងទឹក បានដឹកបញ្ជូនសពបុរសម្នាក់ ពីដែនកោះ មកប្រគល់ជូនសមត្ថកិច្ចជំនាញ
កងទ័ពជើងទឹក បានដឹកបញ្ជូនសពបុរសម្នាក់ ពីដែនកោះ មកប្រគល់ជូនសមត្ថកិច្ចជំនាញ
កងទ័ពជើងទឹក បានដឹកបញ្ជូនសពបុរសម្នាក់ ពីដែនកោះ មកប្រគល់ជូនសមត្ថកិច្ចជំនាញ