Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​

​ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់ៈ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដំណើរ​ដោយ​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ ព្រមទាំង​ប្រតិភូ ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បាន​អញ្ជើញ​ទស្សនកិច្ច ស្ថានីយ​អគ្គិសនី ដើរ​ដោយ ថាមពល​ពន្លឺព្រះអាទិត្យ អនុភាព ៩០ មេ​ហ្គា​វ៉ា​ត់ ស្ថិតក្នុង​ភូមិ​អ​ន្សរ​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

​សូមជម្រាបថា មកដល់ពេលនេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី ចំនួន ៧ កន្លែង​ហើយ ដោយ ៦ កន្លែង ស្ថិតនៅ​ភាគខាងត្បូង ឈៀង​ខាងលិច នៃ​ប្រទេស​កម្ពុជា មានដូចជា វា​រី​អគ្គិសនី​អា​តៃ ឫស្សី​ជ្រុំ កំចាយ គីរីរម្យ​១ គីរីរម្យ​៣ និង​វា​រី​អគ្គិសនី​តា​តៃ​។ ចំណែក​មួយកន្លែង​ទៀត គឺ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិតក្នុង​ខេត្តស្ទឹងត្រែង ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​។​

​កាលពី​អំឡុង ឆ្នាំ​២០១៩ កន្លងទៅ រាជរដ្ឋាភិបាល សម្រេច​ឱ្យមាន​ការសាងសង់ កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី ចំនួន ២ កន្លែង​ទៀត រួមមាន វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិតក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត ថាមពល​បាន ៨០ មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ស្ថិតក្នុង​ភូមិ​អ​ន្សរ​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល បាន ៩០ មេ​ហ្គា​វ៉ា​ត់​។​

​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ ខាងលើ អនុវត្ត​ដោយ​ក្រុមហ៊ុន SCHNEITEC CO., Ltd មាន​ផ្ទៃដី​សរុប ១៣៥ ហិកតា សម្រាប់​ប្រើប្រាស់ ដាក់​ផ្ទាំង​សូ​ឡា សាងសង់​អគារ ផ្លូវ និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែលមាន​អានុភាព​ផលិត បច្ចុប្បន្ន ៦០ មេ​ហ្គា​វ៉ា​ត់ ដោយឡែក ៣០ មេ​ហ្គា​វ៉ា​ត់​ទៀត នឹង​បញ្ចប់​គម្រោង នៅ​ដើមឆ្នាំ​២០២១ ខាងមុខ​៕/V​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចុះ​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular