Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាលក្រុង​ស...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ៉េខាងត្បូង ប្រគល់​រថយន្ត​ដឹក​សំរាម ១​គ្រឿង និង​ម៉ាស​ចំនួន ៣​ម៉ឺន ជូន​សាលា​ខេត្តសៀមរាប​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អភិបាលក្រុង​ស៊ូ​វ៉ុ​ន លោក Yeom Tae-young នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ស្វាគមន៍​លោក ឡុង ឌី​ម៉​ង់ ឯ​អគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​ប្រតិភូ​ស្ថានទូត​កម្ពុជា ទៅកាន់​ទីក្រុង​ស៊ូ​វ៉ុ​ន ដោយស្មោះ​អស់ពី​ចិត្ត ព្រមទាំង​បាន ប្រគល់​អំណោយ ជា​រថយន្ត​ដឹក​សំរាម ១​គ្រឿង ព្រមទាំង​ម៉ាស ចំនួន ៣ ម៉ឺន ជូន​សាលា​ខេត្តសៀមរាប ដែលជា​ខេត្ត​សម្ព័ន្ធមេត្រីភាព ជាមួយ​ស៊ូ​វ៉ុ​ន​។​

​លោក​អភិបាល ក្រុង​ស៊ូ​វ៉ុ​ន បានលើកឡើង​ថាៈ កម្ពុជា តូច​មែន ប៉ុន្តែ​ពិតជា​មាន​បេះដូង ដ៏​ធំ​អស្ចារ្យ ដោយ​ទីក្រុង​ស៊ូ​វ៉ុ​ន ធ្លាប់​បានទទួល​នូវ អំណោយ​ម៉ាស ចំនួន ២ ម៉ឺន កាលពី​អំឡុង នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​កូ​វីដ​–១៩ ដំបូង កាលពី​អំឡុង​ខែមីនា កន្លងមកនេះ ពី​ខេត្តសៀមរាប​។​

​លោក​បាន​អះអាងថាៈ អំពើ​ល្អ ជា​សប្បុរសធម៌ របស់​ប្រជាជន​កម្ពុជា ចំពោះ​ប្រជាជន​ទីក្រុង​ស៊ូ​វ៉ុ​ន ពិតជា​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន និង​ត្រូវបាន​ចងចាំ​ទុក ក្នុង​ក្រអៅបេះដូង ដែល​នេះហើយ ជា​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​។​

​ក្រោយពី​ជំងឺ​រាតត្បាត​សកល​នេះ សាបរលាប​ផុត​ទៅ ទីក្រុង​ស៊ូ​វ៉ុ​ន នឹង​ចាប់ផ្ដើម​បន្ត កិច្ចសហប្រតិបត្តិការ ជាមួយ​ខេត្តសៀមរាប លើ​ការអភិវឌ្ឍ ទីក្រុង​វៃឆ្លាត (Smart city) លើ​វិស័យ​អប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយ​សោមនស្ស​រីករាយ​បំផុត​។​ អាស្រ័យ​ដូចនេះហើយ បានជា​លោក​អភិបាល ក្រុង​ស៊ូ​វ៉ុ​ន បានរៀបចំ​ទស្សនកិច្ច​សិក្សា ជូន​ប្រតិភូ​ស្ថានទូត​កម្ពុជា ឲ្យ​បាន​ពិនិត្យ នៅ​មជ្ឈមណ្ឌល គ្រប់គ្រង​សន្តិសុខ​–​សុវត្ថិភាព ដែល​សាលាក្រុង គ្រប់គ្រង​បាន​យ៉ាង​ណែន នូវ​ទិន្នន័យ ក៏ដូចជា​រូបភាព នៅតាម​ដងផ្លូវ ទីសាធារណៈ​នានា សំដៅ​ផ្ដល់​ឲ្យ​ប្រជាជន នៅ​ក្រុង​ស៊ូ​វ៉ុ​ន រស់នៅ ធ្វើការ រក​ទទួលទាន រៀនសូត្រ ប្រកបដោយ​ផាសុកភាព គួរឱ្យ​ចង់​រស់នៅ​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​រស់នៅ ធ្វើការ រៀនសូត្រ នៅ​ស៊ូ​វ៉ុ​ន ព្រមទាំង​តំបន់​មួយចំនួន ក្បែរ​ខាង​នោះ មាន​ចំនួន​ប្រមាណ​ជា ១៥.០០០ នាក់​។ ទីក្រុង​ស៊ូ​វ៉ុ​ន ជាទី​រួម​ខេត្ត​ខ្យង​គី​ដូ ដែលជា​ខេត្ត​ព័ទ្ធជុំវិញ រដ្ឋធានី​សេ​អ៊ូ​ល ដូចជា​ខេត្តកណ្ដាល របស់​យើង​អីចឹង​ដែរ និង​មាន​ប្រជាជន ចំនួន ១.៣០០.០០០ នាក់​៕/V​

ប្រតិភូ​ស្ថានទូត​កម្ពុជា ទស្សនកិច្ច​សិក្សា នៅ​មជ្ឈមណ្ឌល គ្រប់គ្រង​សន្តិសុខ​–​សុវត្ថិភាព នៃក្រុង​ស៊ូ​វ៉ុ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular