Home ព័ត៌មានជាតិ សង្គម ​ក្រុមការងារ​...

​ក្រុមការងារ​សុខាភិបាល​ខេត្ត ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​អគារ​សាលាខេត្ត

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ដោយ​អនុវត្តតាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ក្រុមការងារ​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បាន​ចុះ​បាញ់ថ្នាំ សម្លាប់​មេរោគ នៅតាម​បណ្ដា​អគារ ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ។​

​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ នៅ​ល្ងាច ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នេះ​ថាៈ លោក​បាន​ជួបពិភាក្សា ជាមួយ​លោក អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​បាញ់ថ្នាំ នៅតាម​បណ្ដា​ស្ថាប័ន​តុលាការ សាលាខេត្ត ដែល​មន្ត្រី​មួយចំនួន បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការប្រជុំ នៅ​ក្រសួងមហាផ្ទៃ និង​បណ្តា​មន្ទីរ​ផ្សេង ៗ​ទៀត បើ​មាន​តម្រូវការ​ធ្វើការ​បាញ់ថ្នាំ សម្លាប់​មេរោគ​នោះ​។ ដោយឡែក ចំពោះ​ទីសាធារណៈ និង​កន្លែង​កំសាន្ត​ផ្សេងៗ យើង​មិនទាន់មាន​ផែនការ​នោះទេ ដោយ​ឥឡូវនេះ យើង​ផ្តោតទៅលើ​មន្ទីរ​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ នៅ​ក្រសួងមហាផ្ទៃ និង​ខ្លះទៅ​ផ្សារ​អ៊ី​អន ជា​មូ​ន​សិន​។​

​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ខាង​លោក កំពុងធ្វើការ​តាមដាន ទៅលើ​មនុស្ស ៣៦ នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក រៀងៗ​ខ្លួន ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​មន្ទីរពេទ្យ និង​មន្ទីរ​សុខាភិបាល ក្នុងនោះ មន្ទី​សុខាភិបាល​ខេត្ត បាន​ជំរុញ​លើ​មនុស្ស ១៧ នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​នេះ ៕/V

ក្រុមការងារ​សុខាភិបាល​ខេត្ត ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​អគារ​សាលាខេត្ត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular