Home ព័ត៌មានជាតិ សន្តិសុខ ​សមត្ថកិច្ច ឲ...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហាង​កាហ្វេ បញ្ឈប់​ការបើក​លេង ល្បែងស៊ីសង មាន់​ជល់​តាម​វីដេអូ អន​ឡាញ​

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល បាន​បញ្ជា​អោយ​លោក វរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាល ស្រុក​ស្អាង ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ករណី​ដែល​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា «​ហាង​កាហ្វេ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ស្រុក​ស្អាង កំពុងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ពេញ​មូលដ្ឋាន​ស្រុក ខណៈ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ មិន​ហ៊ាន​បង្ក្រាប ព្រោះ​គ្មាន​បញ្ជា​ពី​ថ្នាក់លើ​»​។ បន្ទាប់មក លោក​អធិការនគរបាល ស្រុក​ស្អាង បាន​ចាត់​ផ្នែក​នគរបាល​យុត្តិធម៌ និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង​១២ ចុះ​ស្រាវជ្រាវ​ករណីនេះ ។​

​យោងតាម​របាយការណ៍ ពី​សមត្ថកិច្ច ដែល​ទើប​ទទួលបាន បង្ហាញថាៈ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នេះ ការស្រាវជ្រាវ រកឃើញថា ហាង​កាហ្វេ ចំនួន​១១​ទីតាំង បាន​លួចលាក់​បង្កប់ ល្បែងស៊ីសង​មាន់​ជល់ តាម​វីដេអូ អន​ឡាញ ( Video online ) ។​

​ទីតាំង​១១​នេះ រួមមានៈ​
១-​ឈ្មោះ យ៉​ន វណ្ណា ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ។​
២-​ឈ្មោះ ស្រ៊ុន លាង​ត្រាយ ភេទ​ប្រុស អាយុ ៦១ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ។​
៣-​ឈ្មោះ សែ លាង​ហុង ភេទ​ប្រុស អាយុ ៦៧ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ។​
៤-​ឈ្មោះ សែន ចាន់​ធឿន ភេទ​ស្រី អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ។​
៥-​ឈ្មោះ មាន ឡូញ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ។​
៦-​ឈ្មោះ គឹម ផុង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ។​
៧-​ឈ្មោះ ហេង គឹម​សួ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ។​
៨-​ឈ្មោះ ខេន សុខ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ។​
៩-​ឈ្មោះ ប៊ូ សំអឿន ភេទ​ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ។​
១០-​ឈ្មោះ អ៊ីវ ពន្លក ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ។​
១១-​ឈ្មោះ សម្បត្តិ សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ។​

​ចំពោះ​ម្ចាស់​ទីតាំង​ទាំង ១១ នេះ សមត្ថកិច្ច បានធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ឱ្យ​បញ្ឈប់​ការបើក​លេងល្បែង ស៊ីសង​មាន់​ជល់ តាម​វីដេអូ អន​ឡាញ ចាប់ពី​ថ្ងៃ ធ្វើ​កិច្ចសន្យា​នេះ​តទៅ ៕/V

សមត្ថកិច្ច ឲ្យ​ម្ចាស់​ហាង​កាហ្វេ បញ្ឈប់​ការបើក​លេង ល្បែងស៊ីសង មាន់​ជល់​តាម​វីដេអូ អន​ឡាញ​

សមត្ថកិច្ច ឲ្យ​ម្ចាស់​ហាង​កាហ្វេ បញ្ឈប់​ការបើក​លេង ល្បែងស៊ីសង មាន់​ជល់​តាម​វីដេអូ អន​ឡាញ​

សមត្ថកិច្ច ឲ្យ​ម្ចាស់​ហាង​កាហ្វេ បញ្ឈប់​ការបើក​លេង ល្បែងស៊ីសង មាន់​ជល់​តាម​វីដេអូ អន​ឡាញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular