ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ក្រុមអនុវត្តច្បាប់ចល័ត និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាល ខេត្តមណ្ឌលគិរី ដែលគាំទ្រដោយ គម្រោងរបស់ អង្គការ WWF បានលែងសត្វពស់ថ្លាន់ ចំនួន ២ ក្បាល ឲ្យចូលទៅរស់នៅ ក្នុងព្រៃធម្មជាតិវិញ ក្នុងរបៀងអភិរក្សជីវៈចម្រុះ។
យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វពស់ទាំងពីរក្បាល ត្រូវបានគេលែង ឱ្យទៅរស់នៅ ក្នុងព្រៃវិញនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
ប្រភពខាងលើ បានបញ្ជាក់ថាៈ សត្វពស់ថ្លាន់ទាំង ២ ក្បាលខាងលើនេះ ត្រូវបានមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ កែវសីមា បានធ្វើការអប់រំណែនាំ ទើបប្រជាពលរដ្ឋ យល់ព្រមប្រគល់ឲ្យ មន្ត្រីជំនាញ ដើម្បីយកទៅលែង ឱ្យចូលទៅរស់នៅ ក្នុងព្រៃធម្មជាតិវិញ។
គួរបញ្ជាក់ថា សត្វពស់ថ្លាន់ ដែលមន្ត្រីបានធ្វើការ ដកហូតនេះ បានពីប្រជាពលរដ្ឋ ជនជាតិដើមភាគតិច សព្វថ្ងៃ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕/V
មន្ត្រីអភិរក្សសត្វព្រៃ លែងពស់ថ្លាន់ ២ ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ
មន្ត្រីអភិរក្សសត្វព្រៃ លែងពស់ថ្លាន់ ២ ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ
មន្ត្រីអភិរក្សសត្វព្រៃ លែងពស់ថ្លាន់ ២ ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ