Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ប្រកាស​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​រយៈពេល​១១​ខែ​

​ដោយ​: ជា សីហ​:/​ភ្នំពេញ​:លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានប្រកាសថា នៅក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅ​ក្រៅប្រទេស​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ អគ្គនាយកដ្ឋាន​កៅស៊ូ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ឲ្យ​ដឹងថា​៖ បរិមាណ​នាំចេញ​ផលិតផល​កសិកម្ម ក្រៅពី​អង្ករ ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០ មាន​ចំនួន ៥. ០៥៧ .១៨១,៥៤ តោន ក្នុងនោះ​មាន​ផលិតផល​កសិកម្ម​មួយចំនួន​មាន​កំណើន​ល្អប្រសើរ ។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ១) ដំឡូង​មី​ក្រៀម​ចំនួន ១. ៣១២ .៩១៣,៣០ តោន មាន​កំណើន ៨,២៦ % ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។ ២) ល្ង​ចំនួន ៥. ៧៩៩,៣៩ តោន មាន​កំណើន ៣៩,៨១% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​
​លោក​រដ្ឋមន្ត្រី បាន​បន្តថា ៣) ផ្លែ​ចេក​ស្រស់​ចំនួន ៣០០ .១៧៣,៩៨ តោន មាន​កំណើន ១១៦,៩៧% ធៀប​ទៅនឹង​២០១៩​។​៤) គ្រាប់ស្វាយចន្ទី​ចំនួន ២១៤ .៧២១,២១ តោន មាន​កំណើន ២៦,៥៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​៥) គ្រាប់ពោត​ចំនួន ១៩៤ ៥០០,២៨ តោន មាន​កំណើន ៦៣,៨៥% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​
​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ៦) ផ្លែស្វាយ​ស្រស់​ចំនួន ៩០ .៨០១,៧៦ តោន មាន​កំណើន ៨៣,៥០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​៧) ដំណាប់​ស្វាយ ៥. ៧៥៥,៨៦ តោន មាន​កំណើន ១៥៩,៦០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​​លោក​បាន​បន្តថា ៨) ម្ទេស​ស្រស់​ចំនួន ៦២ ៤៣២,៧៨ តោន មាន​កំណើន ៣៨,០២% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​៩) ម្ទេស​ក្រៀម ១. ៨០០,០០ តោន ស្មើនឹង​ឆ្នាំ​២០១៩​។ ១០) ម្រេច ៤. ៩៨២,៦៥ តោន មាន​កំណើន ៣៩,៣៩% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​១១) ជ័រកៅស៊ូ​ចំនួន ២៩០ .៧០០,០០ តោន មាន​កំណើន ១៨,៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩​និង​ផលិតផល​ចំនួន​៥៦​មុខ​ដទៃទៀត បាន​នាំចេញ​ទៅកាន់​គោលដៅ​ប្រទេស​ចំនួន ៤៦ ប្រទេស ។​

​សូមបញ្ជាក់ថា​ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៥៧ មុខ ទៅកាន់​ទិសដៅ​ចំនួន ៤៦​ប្រទេស ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular