Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ក្រសួងពាណិជ្...

​ក្រសួងពាណិជ្ជកម្ម គ្រោង​រៀបចំ​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ នៅ​ចុងខែ​ធ្នូ​នេះ​

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ដើម្បី​រួមចំណែក​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ ១៩ ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថាៈ នៅ​ថ្ងៃទី​២៤ ដល់ ២៧ ខែធ្នូ ខាងមុខ នឹង​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនាការ ទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៥ ដែល​នឹង​រៀបចំឡើង នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម ដែល​រស្មី​កម្ពុជា ទទួលបាន នៅ​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នេះ បានឱ្យដឹងថាៈ ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ គឺ​ក្នុង​គោលបំណង ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច គ្រប់​ប្រព័ន្ធ រវាង​រាជធានី​-​ខេត្ត ទូទាំងប្រទេស និង​រួមចំណែក​ដល់ ដំណើរការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ ក្រសួង​នឹង​ប្រមូល​កៀរគរ ផលិតផល​ខ្មែរ ដែលមាន​គុណភាព​ខ្ពស់ សុវត្ថិភាព សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់ បានល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ ផលិតកម្ម ពី​គ្រប់ទិសទី នៅ​ទូទាំងប្រទេស មក​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ ទៅ​លក់​បន្ត​។​

​ប្រភព​ដដែល បាន​បន្តទៀតថាៈ ក្នុងអំឡុងពេល​ពិធី​នោះដែរ ក្រសួង នឹង​សហការ​ជាមួយ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ដោយ​អនុលោម តាម​ស្តង់ដារ សុខាភិបាល​ជាតិ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular