ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានអះអាងថា បរិមាណនៃការនាំចេញដំឡូងមីក្រៀម មានបរិមាណនៃការនាំចេញច្រើនចូលដល់ លានតោនផងដែរ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បរិមាណដំឡូងមីដែលកម្ពុជានាំចេញទៅក្រៅប្រទេសនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២០ គឺមានចំនួន រហូតដល់ទៅ ១.៣១២.៩១៣ តោន គឺមានកំណើន៨,២៦ភាគរយធៀបនឹង រយៈពេលដដែលកាលពីឆ្នាំ២០១៩ កន្លងទៅ ។
ក្រៅពីដំឡូងមី និង ស្រូវអង្ករ នៅក្នុងរយៈ១១ ខែ នៃឆ្នាំ២០២០ នេះកម្ពុជាបាននាំចេញ ផលិតផលកសិកម្មផ្សេងៗសរុបប្រមាណជា ៥,០៥ លានតោនចំនួន ៦៧ មុខទៅកាន់ គោលដៅចំនួន ៤៦ ប្រទេស នៅលើពិភពលោក ។ ផលិតផលដែលកម្ពុជានាំចេញទៅនោះ មានតាំងពីបន្លែ ជ័រកៅស៊ូ ម្ទេស ពោត ស្វាយ គ្រាប់ឈូក ស្វាយចន្ទី ក្រៅពីស្រូវ អង្ក ដំឡូងមី…។ល៕PC