ដោយ:រ៉ាម៉ន/ភ្នំពេញ: ម៉ាសក្រណាត់ ចំនួន ២០,០០០ ម៉ាស់ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវចែកជូនដល់ ប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ក្រីក្រ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅសាខណ្ឌប្ញស្សីកែវរដ្ឋបាលខណ្ឌប្ញស្សីកែវ ដើម្បីរួមគ្នាបញ្ចប់ឱ្យបាននូវ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ដោយសារការរាតត្បាតពីជម្ងឺកូវីដ១៩។
ម៉ាសក្រណាត់ ចំនួន ២០០០០ នេះជា អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនមកតាមរយៈ លោកអភិបាលរាជធានីភ្នំពេញ និងបន្តផ្សព្វផ្សាយអំពីវិធានការពង្រឹងការបង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាលើកទី៣ និងការពង្រឹងវិធានការទប់ស្កាត់ និងបញ្ចប់អោយបាននូវ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ជូនទៅ រដ្ឋបាលសង្កាត់ទាំង៧ និងគណៈកម្មការផ្សាររដ្ឋទាំង៣ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។
ពិធីនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងតំណាងចៅសង្កាត់ ព្រមទាំង បុគ្គលិករដ្ឋបាលខណ្ឌផងដែរ៕