Home ព័ត៌មានជាតិ សង្គម អាកាសធាតុ​ត្រ...

អាកាសធាតុ​ត្រជាក់​ស្រឹប​គ្របដណ្តប់​លើ​ក្រុង​បាន​លុង​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈអាកាសធាតុ​ត្រជាក់​ថ្ងៃនេះ​ចុះ​ដល់​រងា​រហើយ​នៅ​ក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី​តាំងពី​ម៉ោង​បី​ទាបភ្លឺ ដោយ​សីតុណ្ហភាព​បាន​ចុះ​ដល់​រង្វង់​កម្រិត​១៨ អង្សា សេ តែ​បាន​កើនឡើង​ដល់​១៩​អង្សា​សេ​វិញ​នៅពេល​ថ្ងៃ​រះ​។ នេះ​បើតាម​លោ ក ចាន់ ប៊ុនធឿន​ទីប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​។​

​លោក​ចាន់ ប៊ុនធឿន បាន​និយាយ​ឱ្យដឹងទៀតថា ធាតុអាកាស​បាន​ចុះ​ត្រ ជាក់​ដោយ​ពុំមាន​ខ្យល់​បក់ គឺ​ត្រជាក់​ស្រឹប អ្នកដំណើរ​តាមផ្លូវ​ចាប់ផ្តើម​ពាក់មួក និង អាវ​រងារ​។​អាកាសធាតុ​នៅ​ខេត្តរតនគិរី​ឆ្នាំនេះ​មានការ​ប្រែប្រួល ខ្លាំងណាស់ គឺ ចង់ វិល​ទៅ​ដូច​កាលពី​ជាង​២០​ឆ្នាំមុន ដូច ជា​ភ្លៀងរលឹម កើតមាន​ជា​បន្តបន្ទាប់​នៅ ក្នុង រំ​ដូ​វ​រំហើយ​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ បាន​ជូនដំណឹង​ស្តីពី លទ្ធផល​ព្យាករ​អាកាសធាតុ​សម្រាប់​ស​ប្តា​ហ៍​នេះ​ថា​
​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បាន​រំកិល​ចុះមក​ក្រោម​(​ត្បូង​) ជា លំដាប់​និង​រំកិល​មកដល់​លើ​ភាគ​កណ្តាល​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៤​ខែធ្នូ ជា មួ យ​និង​ខ្យល់មូសុង​ឦសាន​បក់បោក​ខ្លាំង ធ្វើឱ្យ​សីតុណ្ហភាព​អាច​ចុះ​ដល់​រង្វង់ កម្រិត ១៧​អង្សា​នៅ​តំបន់​ជួរ​ភ្នំ​និង​ខ្ពង់រាប​។​

​ការ​ព្យាករ​បានឱ្យដឹងថា ធាតុអាកាស​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​ថ្ងៃ​៤-៧ ខែធ្នូ ដោយ​ស្ថានភាព​ធាតុអាកាស​ដូចខាងលើ ធ្វើឱ្យ​បណ្តា​ខេត្ត នៅ តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២១​អង្សា​សេ​, សី​តុ​ណ្ហ ភាព​អតិបរមា​មាន​ពី ២៦-២៨​អង្សា​សេ​។ សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ភាគ​ឦសាន មាន សី​តុ ណ្ហ​ភាព​អប្បបរមា​ពី​១៧-១៩​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​២៥-២៧ អង្សា សេ​។ តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣​អង្សា​សេ , សី តុ​ណ្ហ​ភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular