ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ ចក្រភពអង់គ្លេសកាលពីថ្ងៃពុធទី០២ធ្នូបានក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលបានអនុម័តវ៉ាក់សាំងកូវីដ១៩សម្រាប់ការប្រើប្រាស់ជាទូទៅខណៈដែលប្រទេសជប៉ុននិងអ៊ីតាលីសន្យាចាក់ថ្នាំបង្ការរោគដោយឥតគិតថ្លៃសម្រាប់ប្រជាជនពួកគេទាំងអស់ ស្របពេលចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ១,៥ លាននាក់។
ត្រឹម១២ខែបន្ទាប់ពីជំងឺរាតត្បាតផ្ទុះឡើងជាសាធារណៈនៅប្រទេសចិន និយតករឱសថឯករាជ្យរបស់ចក្រភពអង់គ្លេសបានផ្តល់ភ្លើងខៀវដល់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន BioNTech-Pfizerប៉ុន្តែបញ្ជាក់យ៉ាងទទូចថាសុវត្ថិភាពត្រូវតែជាអាទិភាព។
នាយកប្រតិបត្តិទីភ្នាក់ងារផលិតឱសថនិងថែទាំសុខភាព (MHRA) លោក ជូន រ៉េន និយាយថា “អ្នករាល់គ្នាអាចជឿជាក់បានថា គ្មានជ្រុងណាមួយត្រូវបានកាត់ផ្តាច់ទេ។សាធារណជនមិនសមនឹងទទួលបានអ្វីតិចជាងនេះទេ”។
នាយករដ្ឋមន្ត្រី បូរីស ចនសុន និយាយថា ចំណាត់ការនេះបានបើកផ្លូវឱ្យមានកម្មវិធីចាក់វ៉ាក់សាំង”ដែលនៅទីបំផុតនឹងអនុញ្ញាតឱ្យយើងទាមទារមកវិញនូវជីវិតធម្មតានិងធ្វើឱ្យសេដ្ឋកិច្ចដំណើរការទៅមុខជាធម្មតាម្តងទៀត”។
រដ្ឋាភិបាលរបស់លោកនិយាយថា វ៉ាក់សាំងចំនួន ៨០០.០០០ ដូសនឹងត្រូវចាក់ដល់ប្រជាជនចាប់ពីសប្តាហ៍ក្រោយតទៅ។
ជាមួយចំនួនអ្នកស្លាប់ជាង ៥៩.០០០ នាក់ពីករណីឆ្លង១,៦ លាន ចក្រភពអង់គ្លេសនៅតែមានអត្រាស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប៕
វ៉ាក់សាំងកូវីដ៨០ម៉ឺនដូសនឹងចាក់ឱ្យប្រជាជនអង់គ្លេសនៅសប្តាហ៍ក្រោយ