Home ព័ត៌មានជាតិ សង្គម មាន​ការដាំ​បង...

មាន​ការដាំ​បង្គោល រំលោភ​លើផ្លូវ​ថ្មើរជើង​ជុំវិញ​បរិវេណ​មន្ទីរពេទ្យ​ជប៉ុន​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: ប្រជាពលរដ្ឋ រាយការណ៍​មក​ថា មាន​ការដាំ​បង្គោល​ដែក និង​ច្រវាក់ ព័ទ្ធជុំវិញ​បរិវេណ​មន្ទី​ពេទ្យ​ជប៉ុន ដែលជា​ការរំលោភ​លើ​ចិញ្ចើមផ្លូវ​សា​ធា​រៈ សម្រាប់​អ្នក​ថ្មើរជើង ។

​ក្រោយ​ទទួលបាន​ព័ត៌មាន នេះ , លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជា​អោយកម្លាំង​គណៈបញ្ជាការ​ឯកភាព ចុះ​មាន​វិធានការ​ជាបន្ទាន់។ ហើយ នា​ល្ងាច​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​ដក​បង្គោល​ដែក​ទាំងអស់​ចេញ​វិញ ។​

​ជាមួយគ្នានេះ អាជ្ញាធរ តម្រូវអោយ​ខាង​មន្ទីរពេទ្យ​ជប៉ុន ត្រូវធ្វើ​ការដាំ​បង្គោល​រៀបចំ​សាជាថ្មី ដោយមាន​ការ​ទុក​មួយ​ភាគបី​នៃ​ផ្លូវ​សម្រាប់​ថ្មើរជើង​ដល់​ប្រជាពលរដ្ឋ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular