Home ព័ត៌មានជាតិ សន្តិសុខ ​ជនសង្ស័យ​ពីរ...

​ជនសង្ស័យ​ពីរ​នាក់​ប៉ុនប៉ង​ប្លន់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ជនសង្ស័យ​ម្នាក់​បែកក្បាល​និង​ម្នាក់ទៀត​ប៉ោង​មុខ​ដោយសារ ប្រជាពលរដ្ឋ ចាប់​វ៉ៃ​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣
​ខែធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុច​ដី​វាល ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ តេង បុ​ន្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ រស់នៅ​ម្តុំ​បុរី​សន្តិភាព​២​។​​ជនសង្ស័យ​ទី​២​មានឈ្មោះ ឆេង លឹប ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​សំណង់​​ស្នាក់នៅ​ជិត​បុរី​សន្តិភាព​២ មាន​ស្រុកកំណើត នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

ចំណែក​ជនរងគ្រោះ​មានឈ្មោះ ការ ស៊ី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​សំណង់​​រស់នៅ​ភូមិ​ព្រែក​សណ្តែក សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក មី​អូរ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC.9079​ជិះ​ឌុប​គ្នា​២​នាក់​។​

​តាម​សម្ដី​រៀបរាប់​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ គាត់​មាន​គ្នា ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញពី​កន្លែង​ហូបចុក​នៅ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​គោលបំណង​ទៅផ្ទះ​តាម​បណ្ដោយ​ផ្លូវលំ​ទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​ពីរ​នាក់​ឈរ អែប​ផ្លូវ​ទាំងសង្ខាង​តាំងខ្លួន​ពួកគាត់​ជា​ប៉ូលីស ក​៥ ខាង​គ្រឿងញៀន​ហើយក៏ សម្លុត​សួរ​គាត់​ឆែកឆេរ រក​គ្រឿងញៀន ក្នុង​គោលបំណង​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់គាត់​ខ​ណៈ​ពេលនោះ​រូបគាត់​បាន​ទូរស័ព្ទ​ហៅ​គ្នា​មកដល់​កន្លែងកើតហេតុ​បន្ថែម​ហើយក៏ បាន​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ទាញ​ដាវ​បំរុង​កាប់​ពួកគាត់​តែ​ត្រូវ​គ្នា​គាត់​ហក់ធាក់​ឲ្យ​ដួល និង​បាន​វ៉ៃ​ថែម​បណ្ដាលឱ្យ​ជនសង្ស័យ​ម្នាក់ បែកក្បាល​និង​ម្នាក់ទៀត​ប៉ោង​មុខ​ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​។​

​ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​មកជា​ច្រើន​បាន​ជួយ​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ពេលដែល​សមត្ថកិច្ច​មកដល់​បាន​ប្រមូល​វត្ថុ​តាំង​រួមមាន ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម ដែកឆាប​មួយ​១​ដើម និង​ដែក​ទីប​មួយ​ព្រមទាំង​មាន​ទូរស័ព្ទ​និង​ឧបករណ៍​ផ្សេងៗ​សម្រាប់ធ្វើ​សកម្មភាព​ដូចជារ​ខ្សែរ​ភ្លើង​ទាក់​ក ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular