Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​កូរ៉េ​...

រថយន្ត​កូរ៉េ​ពីរ​គ្រឿង​បើក​កៀរ​គ្នា នៅ​ចំណុច ស្តុ​ប ចំការ​ដូង និង​ជ្រុល​ទៅបុក​កន្លែង​លក់​សាច់​អាំង​បន្ថែម​រង​ការខូចខាត​យ៉ាងដំណំ

ដោយៈ​ចាន់​តូ/​ភ្នំពេញៈ រថយន្ត​កូរ៉េ​ពីរ​គ្រឿង​បើក​កៀរ​គ្នា​នៅ​ស្តុ​ប​ចំការ​ដូង ធ្វើ​ឲ្យ​រថយន្ត​មួយគ្រឿង​ខ្ទាត​ទៅបុក​កន្លែង​លក់​សាច់​អាំង បណ្ដាល​ឲ្យ​រង​ការខូចខាត យ៉ាងដំណំ និង​ធ្វើ​ឲ្យ​អ្នកលក់ដូរ​ទីនោះ​រត់​ចែក​ជើង​គ្នា​ស​ព្រាត បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ពុធ ទី​២ ខែធ្នូ ឆ្នាំ​២០២០ នៅត្រង់ចំណុច​ស្តុ​ប​ចំការ​ដូង តាម​បណ្តោយ​ផ្លូវ​២១៧ កែង​ផ្លូវ​ចូល​សាលា​កសិកម្ម ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​បើតាម​សម្ដី​ស្ត្រី​ម្នាក់​ជា​អ្នកលក់​សាច់​អាំង នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​កើត ហេតុ​រូបគាត់​កំពុងតែ​លក់​សាច់​អាំង​ធម្មតា ពេលនោះ​គាត់​ឃើញ​រថយន្ត​កូរ៉េ មួយគ្រឿង ឃ្លុប​ទូ​កុងតឺន័រ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2966 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ទិសដៅ​ពី​លិច​មក​កើត ហើយ​ឆ្លងផ្លូវ បាន​ពាក់កណ្ដាល ក៏​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត ឃ្លុប​ទូ​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-3651 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​២១៧ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ហើយក៏​បាន​បុក បញ្ឆិត​ក្បាល​រថយន្ត​កូរ៉េ ពណ៌​លឿង​បន្តិច រេ​ចង្កូត​ទៅបុក​កន្លែង​លក់​សាច់​អាំង បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយចំនួន ធំ ឯ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ផងដែរ តែ​ក្នុងករណីនេះ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះមក​ពិនិត្យ ស្ថានភាព​ជាក់ស្ដែង​គឺ​មិនឃើញ​មាន​បង្ក​ការខូចខាត​ដល់​សម្បត្តិ​រដ្ឋ ទើប​សមត្ថកិច្ច​សម្របសម្រួល​ដល់​ភាគី​ទាំង​៣​ឲ្យ​ត្រូវ​រូ​វ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក កូរ៉េ ពណ៌​ខៀវ ព្រម​សង​ថ្លៃ​ខូចខាត​ទៅខាង​លក់​សាច់​អាំង​ចំនួន​៤០០$ និង​ខាង​រថយន្ត​កូរ៉េ ពណ៌​លឿង ចំនួន​១០០$ ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​តែម្ដង ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular