Home ព័ត៌មានអន្តរជាតិ អតីត​ប្រធានាធ...

អតីត​ប្រធានាធិបតី​បារាំង​ស្លាប់​ដោយ​ជំងឺ​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ារីស​៖ អតីត​ប្រធានាធិបតី​បារាំង​លោក​វ៉ា​ឡេរី ហ្គីស​កាត ឌី​ស្តា​ង​(Valery Giscard d’Estaing)​ដែល​បាន​ដឹកនាំ​ធ្វើ​សមាហរណកម្ម​អឺរ៉ុប​និង​បាន​ជួយ​អោយ​សង្គម​បារាំង​មាន​ភាព​​ទំនើប​ឡើង​នា​ទសវត្សរ៍​ឆ្នាំ​១៩៧០ បាន​ស្លាប់​នៅ​អាយុ​៩៤​ឆ្នាំ ក្រោយ​ឆ្លងកូវី​ដ​១៩​។​

​មូលនិធិ​របស់​ហ្គីស​កាត បាន​និយាយថា​លោក​បាន​លាចាក​លោក​នៅ​ក្នុងផ្ទះ​គ្រួសារ​លោក​នៅ​តំបន់ល័រ​រីត​ស៊ែរ នៅ​ខាងកើត​ប្រទេស​។​លោក​បាន​ចូល​មន្ទីរពេទ្យ​កាលពី​ខែ​កញ្ញា​ដោយសារ​រោគ​ផ្លូវដង្ហើម និង​​ចូល​ពេទ្យ​ជា​ថ្មី​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​។​

​មូលនិធិ​នេះ​បាន​បន្ថែមថា ពិធី​បុណ្យសព​របស់​លោក​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​លក្ខណៈ​គ្រួសារ​។​

​ហ្គីស​កាតបាន​ជាប់ឆ្នោត​ជា​ប្រ​ធានា​ធិបតី​បារាំង​នៅ​ឆ្នាំ​១៩៧៤ នៅ​អាយុ​៤៨​ឆ្នាំ និង​ក្លាយជា​មេដឹកនាំ​ក្រោយ​សង្គ្រាម​វ័យក្មេង​ជាងគេ​នៅ​បារាំង​។​នៅក្នុង​ស្រុក លោក​បាន​ដឹកនាំ​ធ្វើ​ទំនើបកម្ម​សង្គម​បារាំង​ ដោយ​ធ្វើ​អោយ​ទៅជា​ស្របច្បាប់​ការ​រំលូត​កូន និង​អនុញ្ញាត​អោយ​មាន​ការលែង​លះ​តាមរយៈ​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក ហើយ​នឹង​បន្ទាប​អាយុ​អាច​បោះឆ្នោត​ពី​២១​មក​មក​ត្រឹម​១៨​ឆ្នាំ​។​

​ក្រោយ​ទទួលដំណឹង​នេះ ពួក​សមាជិក​សភា​បារាំង​បានធ្វើការ​ស្មឹង​ស្មាធិ៍​មួយ​នាទី​នៅក្នុង​សភា នៅពេល​ការគោរព​បាន​ហូរ​ចូល​មក​ពី​គ្រប់ទិសទី​។​អតីត​ប្រធានាធិបតី នី​កូឡាស សាកូ​ហ្ស៊ី​បាន​និយាយថា​​លោក ហ្គីស​កាតបាន​«​ធ្វើការ​ពេញ​មួយជីវិត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​អឺរ៉ុប​»​។​

​ហ្គីស​កាត បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត អធិកា​ប​តី​អាឡឺម៉ង់ ហែល​មុ ស្មី​ត និង​បានរួម​គ្នា​បង្កើត​មូលនិធិ​សំរាប់​រូបិយ​បណ្ណ​ទោល​អឺរ៉ុប ដោយ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​អឺរ៉ុប​៕

​ហ្គីស​កាត កាន់​តំណែង​ប្រធានាធិបតី​បារាំង​បាន​តែ​១​អាណត្តិ ដោយ​ចាញ់​គូប្រជែង​សង្គមនិយម ហ្វ្រង់​ស័រ មី​ត​ទែ​រ៉ង់​ក្រោយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​នា​ទសវត្សរ៍​ឆ្នាំ​១៩៧០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular