រថយន្ត​បា​ឡែ​ន​បុក​គល់ឈើ នៅ​ស្រុក​កំពង់​សិលា អ្នកស្លាប់​កើន​ដល់​៣​នាក់​ហើយ​

1080
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មនុស្ស​ប្រុស ស្រី​ចំនួន​៥​នាក់​បាន​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​បើក​រថយន្តបុក​ដើមឈើ​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ ១២៦,១២៧ ស្ថិតក្នុង​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍ ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា រថយន្ត​បា​ឡែ​ន​មួយ​បើក​បុក​ដើមឈើ អ្នកស្លាប់​កើនឡើង​ដល់​៣​នាក់​ហើយ រហូតមកដល់​ពេលនេះ​។ រថយន្ត​បា​ឡែ​ន ស្លាក​លេខ ភ្នំពេញ 2U 7234 បើកបរ​ទិសដៅ ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ភ្នំពេញ ដែល​រេ​ចង្កូត​ជ្រុល​ទៅបុក​ដើមឈើ​តាម​ចិញ្ចើមផ្លូវ រហូតមកដល់​ពេលនេះ​មាន​ជនរងគ្រោះ​៣​នាក់​បាន​ស្លាប់​ហើយ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​សង្គ្រោះ ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​៥​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​។​

​ប៉ូលិស​បញ្ជាក់ថា ជនរងគ្រោះ​ទី​១.​ឈ្មោះ សុ​ត ចាន់ណា ភេទ​ស្រី អាយុ​៣៥(​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។ ទី​២.​ឈ្មោះ ម៉ៅ សុ​ឃីម ភេទ​ស្រី អាយុ​២៩ ឆ្នាំ​(​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។ ទី​៣.​ឈ្មោះ វង្ស សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២០​ឆ្នាំ​(​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។ អ្នកស្លាប់​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ទី​៤.​ឈ្មោះ ម៉ៅ សុខ​ខេង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​រងរបួស​ធ្ងន់​) មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ទី​៥.​ឈ្មោះ​នួន ពិសី ភេទ ប្រុស​អាយុ​២៥​ឆ្នាំ​រងរបួស​ធ្ងន់ ទីលំនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន​អ្នករបួស​បាន​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​អ្នកស្លាប់​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់សីលា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម