Home ព័ត៌មានអន្តរជាតិ ពូ​ទីន​បញ្ជា​...

ពូ​ទីន​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ “​ទ្រង់ទ្រាយ​ធំ​” នៅ​ប្រទេស​រុស្ស៊ី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​មូ​ស្គូ ៖ ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន​កាលពី​ថ្ងៃ​ពុធ​ទី​០២​ធ្នូ​បាន​បញ្ជា​ឱ្យ​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ “​ទ្រង់ទ្រាយ​ធំ​” ដោយ​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​ក្រោយ ខណៈ​វេជ្ជបណ្ឌិត​និង​គ្រូ​បង្រៀន​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​នឹង​ទទួល​វ៉ាក់សាំង​ផលិត​ដោយ​រុស្ស៊ី​។​

​សកម្មភាព​របស់​ពូ​ទី​ន​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​ក្លាយជា​ប្រទេស​ដំបូងបង្អស់​នៅ​លោកខាងលិច ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូរ៉ូណា​ដែល​បង្កើតឡើង​​ដោយ​ក្រុមហ៊ុន​ឱសថ​អាម៉េរិក Pfizer និង​ក្រុមហ៊ុន​ឱសថ​អាល្លឺម៉ង់ BioNTech ។​

​រុស្សី​បាន​សរសើរ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ឈ្មោះ Sputnik V ថា​ជា​វ៉ាក់សាំង​កូវី​ដ​១៩​ចុះបញ្ជី​ដំបូង​គេ​លើ​ពិភពលោក បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្តល់​ការយល់ព្រម​លើ​បទ​បញ្ញត្តិ​កាលពីដើម​ខែ​សីហា​។​ទោះ​​យ៉ាងណា ការ​ផ្តល់​ការអនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​នេះ​បាន​នាំឱ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកជំនាញ ពីព្រោះ​នៅ​គ្រា​នោះ វ៉ាក់សាំង Sputnik V ត្រូវ​បាន​សាកល្បង​លើ​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។​

​មេដឹកនាំ​រុស្ស៊ី​បាន​និយាយ​នៅ​គ្រានោះ​ថា អ្នកទទួល​វ៉ាក់សាំង​ដំបូង​គេ​រួម​មាន​កូនស្រី​ម្នាក់​របស់គាត់​ផងដែរ​៕

​លោកពូ​ទីន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង Sputnik V ចំនួន​ជាង ២ លាន​ដូស​ត្រូវបាន​ផលិតឬ​នឹង​ត្រូវ​ផលិត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular