Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ពីរ...

ឃាត់ខ្លួន​ពីរ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

ដោយ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ កាលពី​យប់​ថ្ងៃទី​២ ខែធ្នូ ស្ថិតនៅ​ផ្លូវ​លេខ​១៩៨ (​ចំណុច​មុខ ផ្សារ​ទំនើប Super Store) ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​លោក ឆាយ វាសនា នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ដឹក​កម្លាំងចម្រុះ​ត្រួតពិនិត្យ​សុវត្ថិភាព​។

​ក្នុង​ប្រតិបត្តិការ​បាន​ត្រួតពិនិត្យ​ម៉ូតូ​ឆ្លងកាត់​ចំនួន ១៨០​គ្រឿង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន ២​នាក់ ជាមួយ​គ្រឿងញៀន​មួយកញ្ចប់​តូច និង​ដកហូត​បាន ម៉ូតូ​មួយគ្រឿង​។​

​បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular