Home ព័ត៌មានជាតិ សង្គម អធិការនគរបាល ...

អធិការនគរបាល ខណ្ឌ​កំបូល និង​ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ​អនុវត្ត​បទបញ្ជា និង​ការណែនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ កាលពី រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តឹង សុធី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង ទទួល​ដឹកនាំ អធិការដ្ឋាន នគរបាល ខណ្ឌ​កំបូល និង​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាល ខណ្ឌ​កំបូល បាន​ចុះ​ចែក​ម៉ាស ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំងអស់ ចំណុះ​អធិការដ្ឋាន នគរបាល ខណ្ឌ​កំបូល និង​ចែកជូន​ប្រជាពលរដ្ឋ តាម​ផ្ទះ និង​ប្រជា​ពល​ដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ។​

​ដោយ​អនុវត្តតាម ការណែនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង​នគរបាល រាជធានី​ភ្នំពេញ ទទួល​ដឹកនាំ ការងារ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ព្រមទាំង​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បាន​ចុះ​ចែក​ម៉ាស់ ដែលជា​អំណោយ​របស់ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ៥៥០០​ម៉ាស់ ក្នុងនោះ ចុះ​ចែកជូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ​៥ ចំនួន ២០០០ ម៉ាស់ នៅ​ចំណុច​ភ្លើងស្តុប គល់ស្ពាន​បេ​ឡេ​ប្ញ​ស្សី​កែវ ក្នុង​សង្កាត់​ឃ្លាំង​សាំង ខណ្ឌឫស្សីកែវ និង​ប្រគល់​ម៉ាស់ ជូន​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៧ ចំណុះ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ បន្ត​ចែក​ម៉ាស់ ជូន​ប្រជាពលរដ្ឋ​ពាក់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រាលដាល ដោយ​ជំងឺ​កូ​វីដ ១៩ ។​

​គួរបញ្ជាក់​ថាៈ ម៉ាស​ចំនួន ២​លាន ដែលជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​លើក​ទី​១ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយ​ដល់ពេលនេះ សម្ដេច​តេ​ជោ នៅបាន​បន្ត​ផ្តល់ជូន ចំនួន ១ លាន​ម៉ាស​ទៀត មក​រដ្ឋបាល​រាជធានី ដើម្បីឱ្យ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចែកជូន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព ក្នុង​ការទិញ​ម៉ាក់​មកប្រើប្រាស់​ក្នុងការ​រួមគ្នា កាត់បន្ថយ ឲ្យ​បាន​នូវ​ការរីក​រាលដាល នូវ​ជំងឺ​កូ​វីដ ១៩ ក្នុងដំណាក់កាល នៃ​ការរីក​រាលដាល ចូលដល់​សហគមន៍ នាពេលនេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular