ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈនៅព្រឹកថ្ងៃទី៣ធ្នូនេះក្រសួងសុខាភិបាលបានសម្រេចឲ្យបិទអគារសាខាធនាគារកាណាឌីយ៉ានិងសាខាធនាគារកាធេ យូណយធីត ភ្នំពេញបន្ទាប់ពី ក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩លើមនុស្សចំនួនពីរនាក់។
ក្រសួងសម្រេចបិទបណ្ដោះអាសន្ន សាខាធនាគារចំនួនពីរក្នុងរាជធានីភ្នំពេញក្នុងនោះមាន៖កាណាឌីយ៉ា សាខាផ្លូវមុនីវង្សនិងកាធេ យូណាយធីត សាខាផ្លូវសម្ដេចប៉ាន។ក្រសួងកំពុងធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។
ដោយឡែកក្នុងសេចក្តីព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣ខែធ្នូនេះបានឲ្យដឹងថាបានរកឃើញអ្នកឆ្លងក្នុងសហគមន៍ពីរនាក់ទៀត បុគ្គលិកធនាគារ កាណាឌីយ៉ា ភ្នំពេញនិង បុគ្គលិកធនាគារ កាធេ យូណាយធីត ភ្នំពេញ(សរុប ១៩នាក់) នៅរាជធានីភ្នំពេញ ។គិតត្រឹមព្រឹកថ្ងៃទី៣ ខែធ្នូ អ្នកឆ្លងសរុបចំនួន ៣៣១ នាក់,អ្នកឆ្លងក្នុងសហគមន៍ ចំនួន ១៩ នាក់និងអ្នកជាសះស្បើយចំនួន៣០៤ នាក់៕សរន