Home ព័ត៌មានជាតិ សន្តិសុខ កម្មការិនី​រោ...

កម្មការិនី​រោងចក្រ​ម្នាក់ជិះ​ម៉ូតូ​លឿនទៅបុក​គូទ​ត្រាក់ទ័របណ្តាល​ឲ្យរបួស​របួសធ្ងន់​

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ កម្មការិនី​រោងចក្រ​ម្នាក់ បាន​បើក​ម៉ូតូ​លឿន ទៅបុក​គូទ​ត្រាក់ទ័រ សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី វេលា​ម៉ោង ៦​និង​១០ នាទី ល្ងាច​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹងថា នារី​រងរបួស​ធ្ងន់ ឈ្មោះ សឿន សៀន អាយុ ២០ ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះ​ឫស្សី ឃុំ ទួល​ស្តី ស្រុក​ចន្ទ្រាជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ស៊ី​រូស ពណ៌​ក្រហម លាយ​ខ្មៅ គ្មាន​ផ្លាក​លេខ។ ចំណែក​អ្នកបើក​ត្រាក់ទ័រ សណ្តោង​រ៉ឺម៉កឈ្មោះ ហឿ គឹម​ហឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្ដី ស្រុក​ចន្ទ្រា ​។​

​អ្នកភូមិ បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​​ត្រាក់ទ័រ សណ្ដោង​រ៉ឺម៉កបើកក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ស្រាប់​តែមាន​នារី​ម្នាក់ បាន​បើក​ម៉ូតូ ទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន បានមក​បុក​ចំ​ទ្រុង​រ៉ឺម៉ក ខាងក្រោយ ផ្នែក​ខាងឆ្វេង យ៉ាង​ពេញទំហឹង​​។​​នារី ដែល​រងរបួស ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​វៀតណាម​ទួល​ស្ដី។សមត្ថកិច្ច​វាស់វែង និង​អូស​យក​មធ្យោបាយ ធ្វើដំណើរ​ទាំង ២ គ្រឿង មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាលស្រុក​ចន្ទ្រា ដើម្បី​ដោះស្រាយ តាមច្បាប់​៕​PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular