Home កីឡា EL : Arsenal,...

EL : Arsenal, Leicester គ្មានអ្វី​ត្រូវ​លេង ខណៈ Spurs រំពឹង​ឈ្នះ​ស្រួល​ឡើងទៅ​វគ្គ​បន្ទាប់

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​អឺរ៉ុប​លំដាប់​ទី​២ Europa League ថ្ងៃនេះ​ឈានចូល​ជុំ​ទី​៥​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល គឺ​ពី​ពូ​ល A រហូត​ដល់​ពូ​ល K​។ ក្រុម​ដែល​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​រួមមាន Roma, Arsenal, Granada, Leicester, Villarreal និង Hoffenheim​។ ខណៈ Spurs ទៅ​ទឹកដី​របស់ LASK Linz ថ្ងៃនេះ​ដែរ រំពឹង​ឈ្នះ​ដើម្បី​កក់​កៅអី​ទៅ​វគ្គ​បន្ទាប់​។

​យើង​សូម​លើកយក​មក​វិភាគ​តែ​ពូ​ល D មួយ​ប៉ុណ្ណោះ ដែល​មាន​ជំនួប​រវាង Benfica vs Lech Poznan និង Rangers vs Standard Liege​។​

– Benfica (2) vs (3) Lech Poznan

Benfica ឈរ​លេខ ២ មាន​៨​ពិន្ទុ ត្រូវការ​ឈ្នះ​ដាច់ខាត​លើ​ក្រុម​ប៉ូឡូញ Lech Poznan ដែល​ទើប​មាន​៣​ពិន្ទុ​ក្នុង​ដៃ​។ Benfica លេង​ចុងក្រោយ​ស្មើ ២-២ នៅ​ទឹកដី​របស់ Rangers ហើយ Lech ទើប​ចាញ់​ក្នុង​ទឹកដី​ខ្លួនឯង ២-១ ក្រោម​ថ្វីដៃ​របស់ Standard Liege​។

​កាល​ជួបគ្នា​ជើង​ទី​១ Benfica ឈ្នះ Lech នៅ​ក្រៅ​ទឹកដី ២-៤ ដូច្នេះ​ថ្ងៃនេះ​ទំនង​មិនមែនជា​ឧបសគ្គ​សម្រាប់​ក្រុម​ជើង​ខ្លាំង​ព័រ​ទុយ​ហ្គាល់​នេះក្នុង​ការបំបាក់ Lech ជា​លើក​ទី​ពីរ​នោះទេ ពីព្រោះថា Benfica ធ្លាប់​ជួប​ក្រុម​ប៉ូឡូញ​ផ្សេងទៀត ៤ លើក​រួចមកហើយ គឺ​ឈ្នះ​រហូត​។ Lech ក៏​ធ្លាប់​ជួប​ក្រុម​ព័រ​ទុយ​ហ្គាល់​២​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​សូន្យ​ស្មើ​រហូត​។​

​យោង​លើ​ប្រវត្តិ​នេះ​គេ​គ្មានអ្វី​សង្ស័យ​ទេ​ថា​ម្ចាស់ផ្ទះ​នឹង​ឈ្នះ​ក្នុង​ការប្រកួត​នេះ​។

– Rangers (1) vs (4) Standard Liege

Rangers មាន ៨ ពិន្ទុ​ស្មើ Benfica ដែរ ហើយ​បើ​ឈ្នះ Standard Liege យប់​នេះ ពួកគេ​នឹង​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ដោយ​ឥត​សង្ស័យ​។ Standard Liege មក​ពី​បែលហ្ស៊ិក​ឈរ​នៅ​លេខ ៤ ទើប​មាន ៣ ពិន្ទុ ក្រោយ​ឈ្នះ Lech ក្រៅ​ទឹកដី ២-១ នៅ​ប្រកួត​ចុងក្រោយ​។ ពួក​គេ​រំពឹង​បន្ត​ការ​ឈ្នះ​ថ្ងៃនេះ​ទៀត ប៉ុន្តែ​ប៉ះ​ជើង​ខ្លាំង​ស្កុត​ឡែន Rangers ប្រហែលជា​ពិបាក​បន្តិច​ហើយ​។

​កាល​ជើង​ទីមួយ Rangers បាន​បំបាក់ Standard Liege នៅ​ក្រៅ​ទឹកដី​ក្នុង​លទ្ធផល ២-០ ។ Rangers មាន​ប្រវត្តិ​ល្អ​ពេល​ទទួល​ក្រុម​មក​ពី​បែលហ្ស៊ិក ដោយ​ជួប ៤ លើក​ឈ្នះ​ទាំង ៤​។ ចំណែក Standard Liege មាន​ប្រវត្តិ​ល្អ​ពេល​ទៅ​ទឹកដី​របស់​ក្រុម​មក​ពីស្កុត​ឡែន ដោយ​ទៅសួរសុខទុក្ខ​គេ ៥ លើក​ឈ្នះ ៤ និង​ចាញ់​១​។

​ផ្អែក​លើ​ប្រវត្តិ​នេះ យើង​រំពឹង​មាន​គ្រាប់​បាល់​ស៊ុត​គ្នា​ច្រើន​ក្នុង​ការប្រកួត​ដ៏​សំខាន់​នេះ ប៉ុន្តែ​ប្រៀប​ឈ្នះ​នឹង​បាន​ទៅ​ម្ចាស់ផ្ទះ Rangers​។​

​ការព្យាករណ៍ EL យប់​នេះ ៖

00:55 AC Milan 2-1 Celtic
00:55 AEK Athens 2-1 Braga
00:55 Crvena Zvezda 2-0 Hoffenheim
00:55 CSKA Moscow 2-0 Wolfsberger AC
00:55 Feyenoord 2-1 Dinamo Zagreb
00:55 FK Qarabag 1-1 Maccabi Tel Aviv
00:55 KAA Gent 2-0 Slovan Liberec
00:55 LASK Linz 1-3 Tottenham
00:55 Lille 4-0 Sparta Praha
00:55 Royal Antwerp 2-0 Ludogorets Razgrad
00:55 Sivasspor 1-4 Villarreal
00:55 Zorya 1-1 Leicester
03:00 Arsenal 2-1 Rapid Wien
03:00 AZ Alkmaar 1-3 Napoli
03:00 Benfica 5-1 Lech Poznan
03:00 CFR Cluj 2-1 CSKA Sofia
03:00 G.Rangers 3-1 Standard Liege
03:00 Granada 0-2 PSV
03:00 Molde 5-0 Dundalk
03:00 Nice 1-4 Leverkusen
03:00 Omonia Nicosia 0-4 PAOK Saloniki
03:00 Real Sociedad 2-0 Rijeka
03:00 Roma 0-1 Young Boys
03:00 Slavia Prague 2-1 Hapoel Beer Sheva

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular