ដោយៈប.ខុន/ ភ្នំពេញៈផ្ទៃក្រឡាផ្លូវ៣៤ខ្សែដែលត្រូវអ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ម៉ែត្រនៅខេត្តព្រះសីហនុបន្ថែមពីលើបេតុងកម្រាស់០.២៥ម៉ែត្រ ដែលបាន ចាក់រួច បានចាប់ផ្តើមអ៊ុតជាផ្លូវការកាលពីថ្ងៃទី ២ខែធ្នូ ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មី កម្ពុជាដឹងនៅថ្ងៃទី៣ខែធ្នូ។
លោកគួចចំរើនបានបញ្ជាក់ថាលទ្ធផលនៃការអ៊ុតកៅស៊ូពេញមួយថ្ងៃដំបូង របស់ក្រុមហ៊ុនទាំងបីសរុបបាន ៩.៤៨៨.៥០ម៉ែត្រក្រឡាស្មើ០,៧៤ភាគរយនៃផ្ទៃ ក្រឡាត្រូវអ៊ុត។បើតាមផែនការដែលគ្រោងអ៊ុតឱ្យបានរួចរាល់ទាំងស្រុង នៅថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២១នោះ ឃើញថាលទ្ធផលដែលទទួលបាននៅថ្ងៃនេះ(២ខែធ្នូ) គឺយឺតជាងការរំពឹងទុកហើយ។
ក្រុមហ៊ុនទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះ សីហនុ មានចំនួន៣គឺក្រុមហ៊ុនCCES Engineering Services Co., LTD ទទួល អ៊ុតបេទីមផ្លូវចំនួន០៥ខ្សែ,ក្រុមហ៊ុនTCM Engineering Co., LTD ទទួលចំនួន១២ខ្សែ,ក្រុម ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែ៕សរន