Home ព័ត៌មានជាតិ សេដ្ឋកិច្ច អង្ករ​កម្ពុជា...

អង្ករ​កម្ពុជា​ប្រមាណ​ជាង​៦០​ភាគរយ បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

ដោយ​: ពៅ​និមល / ភ្នំពេញ​: យោងតាម​របាយការណ៍​នាំចេញ​របស់​កម្ពុជា បាន​បង្ហាញថា ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា ក្នុង​ខែវិច្ឆិកា​កន្លងទៅ ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា ចំនួន​ប្រមាណ​ជាង​៦០​ភាគរយ ត្រូវបាន​នាំចេញ​ទៅ​ទីផ្សា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​លេខ​ពីរ​ពិភពលោក​។​

​គិត​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​សម្រេចបាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​៦៤ ៧៤០​តោន ស្មើ​ទំហំ​ទឹកប្រាក់​ចំ​សរុប​នួន​៤៨.៦៥​លាន​ដុល្លារ​អាម៉េរិក​។ បរិមាណ​នាំចេញ​នេះ មានការ​កើនឡើង​ចំនួន​ជាង​១៥​ភាគរយ តែ​ចំណូល​នៃ​ការនាំចេញ​បាន​ធ្លាក់ចុះ​១៣.២៦​ភាគរយ ដោយសារ​តម្លៃ​លើ​ទីផ្សារ​អង្ករ​ក្រអូប​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅក្នុង​ខែវិច្ឆិកា​នេះដែរ បាន​លើកឡើងថា អង្ករ​របស់​កម្ពុជា​បាន​នាំចេញ​ចំនួន​៦៣​ភាគរយ ទៅកាន់​ប្រទេស​ចិន ដែលមាន​បរិមាណ​សរុប​ចំនួន​៤០ ៤៨៩​តោន គិត​ជា​ទឹកប្រាក់​ចំនួន​២៩​លាន​ដុល្លារ​។​

​ដោយឡែក សម្រាប់​រយៈពេល​១១​ខែ នៃ​ឆ្នាំ​២០២០​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុ​ជាមាន​ការកើនឡើង​ជិត​១៧​ភាគរយ ដែល​គិត​ជា​បរិមាណ​សរុប​ចំនួន​៦០១ ០៤៥​តោន គិត​ជា​ទឹកប្រាក់​ចំនួន​៤១៥​លាន​ដុល្លារ ដែល​ទឹកប្រាក់​នេះ​មានការ​កើនឡើង​ចំនួន​៤៣​លាន​ដុល្លារ ឬ​ជិត​១២​ភាគរយ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង ឆ្នាំ​២០១៩ ដែល​បាន​នាំចេញ គិត​ជា​ទឹកប្រាក់​ត្រឹម​៣៧២​លាន​តែប៉ុណ្ណោះ​។

​សូមបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០​នេះ​កម្ពុជា​បាន​នាំចេញ អង្ករ​ក្រអូប​ចំនួន​៤៨១ ២០០​តោន ឬ​ស្មើនឹង​៨០​ភាគរយ នៃ​បរិមាណ​នាំចេញ​សរុប ក្នុងនោះ​អង្ករ​ក្រអូប​ប្រណិត​ប្រភេទ​ម្លិះ​អង្គរ​ត្រូវបាន​នាំចេញ​ចំនួន​៥៥​ភាគរយ អង្ករ​សែន​ក្រអូប​ចំនួន​២៥​ភាគរយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular