ដោយ៖ កញ្ញារស្មី / ភ្នំពេញ៖ កាលពីខែវិច្ឆិកាកន្លងទៅនេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញបាននាំគ្នាមកសុំច្បាប់នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបអាពាហ៍ពិពាហ៍ចំនួន៨៨៦គូ ក្នុងនោះជាមួយនិងខ្មែរចំនួន៨៨១គូ ហើយខ្មែររៀបអាពាហ៍ពិពាហ៍ជាមួយនិងជនបរទេសចំនួន៥គូ ដែលបានសុំច្បាប់សម្រាប់រៀបអាពាហ៍ពិពាហ៍ នៅក្នុងខែវិច្ឆកានិងខែធ្នូនេះ។
កាលពីចុងខែវិច្ឆិកា មានខ្លះបានរៀបអាពាហ៍ពិពាហ៍រួចហើយ មានការសប្បាយរីករាយ តែអ្នកមិនទាន់ដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ មានការកើតទុក្ខនិងខកចិត្តយ៉ាងខ្លាំង ខណៈដែលរាជរដ្ឋាភិបាលប្រកាសផ្អាកឬបិទមិនឱ្យមានការជួបជុំ។ ប៉ុន្តែនៅពេលនេះ រាងធូទ្រូងបន្តិចវិញ ក្រោយពេលដែលអាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីអំពាវនាវសុំឱ្យម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន សំអាងការ ចុងភៅ និងគ្រប់ផ្នែកដែលពាក់ព័ន្ធកម្មវិធីទាំងអស់ សូមកុំកាត់លុយពីម្ចាស់កម្មវិធី ដែលបានរំសាយដោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕