Home ព័ត៌មានជាតិ សង្គម រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល សម្រេច​អោយមាន ក្រុម​មេធាវី ប្រចាំ​រដ្ឋបាល​រាជធានី​-​ខេត្ត​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រម​ជាគោលការណ៍ អោយមាន​ក្រុម​មេធាវី ប្រចាំ​រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​ជួយ​គាំទ្រ​ផ្នែក​ច្បាប់ ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត ក្នុងការ​អនុវត្ត ការងារ​របស់ខ្លួន ។ នេះ​បើ​យោងតាម​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ដែល​គណៈមេធាវី ទើប​ផ្សព្វផ្សាយ ជា​សាធារណៈ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នេះ ។​

​រាជរដ្ឋាភិបាល បាន​យល់ព្រម ជាគោលការណ៍ ដូចខាងក្រោម ៖
១-​រៀបចំ​ក្រុម​មេធាវី ប្រចាំ​រដ្ឋបាល​រាជធានី​-​ខេត្ត ចំនួន​ចាប់ពី ២ នាក់ ដល់ ៤ នាក់ ដើម្បី​ផ្តល់យោបល់​ផ្នែក​ច្បាប់ និង​ជួយ​ការពារ ផលប្រយោជន៍ ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត នៅពេល​មាន​បណ្តឹងតវ៉ា ឬ បណ្តឹង​ព្រហ្មទណ្ឌ​។​
២-​ប្រើប្រាស់​ថវិកា​របស់ រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​ជួយឧបត្ថម្ភ ក្រុម​មេធាវី ក្នុង​ចំនួន​ចន្លោះ​ពី ១​លាន​រៀល ទៅ ១​លាន​២​សែន​រៀល ក្នុង​ម្នាក់ ក្នុង​មួយខែ ៕/V

​រាជរដ្ឋាភិបាល សម្រេច​អោយមាន ក្រុម​មេធាវី ប្រចាំ​រដ្ឋបាល​រាជធានី​-​ខេត្ត​

​រាជរដ្ឋាភិបាល សម្រេច​អោយមាន ក្រុម​មេធាវី ប្រចាំ​រដ្ឋបាល​រាជធានី​-​ខេត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular