ប្រែសម្រួល : កញ្ញាដាលីស/កុលកាតា ៖ សត្វឃ្មុំមួយហ្វូងធំបានបង្កភាពវឹកវរនៅអាកាសយានដ្ឋានក្រុងកុលកាតាក្នុងប្រទេសឥណ្ឌានៅសប្តាហ៍នេះបន្ទាប់ពីពួកវាធ្វើសម្បុកលើយន្តហោះចំនួនពីរនាំឱ្យពន្យារជើងហោះហើរទាំងពីរ។
ឃ្មុំបានបង្ហាញខ្លួនជាលើកដំបូងនៅលើយន្តហោះ Vistara កាលពីថ្ងៃអាទិត្យ ខណៈយន្តហោះរង់ចាំនៅក្នុងឃ្លាំងផ្ទុកយន្តហោះមុនពេលហោះហើរបន្ទាប់មកវាបានបង្ហាញខ្លួនម្តងទៀតនៅព្រឹកបន្ទាប់នៅលើយន្ដហោះមួយផ្សេងទៀតនៅក្នុងកន្លែងតែមួយ។
ក្នុងឱកាសទាំងពីរនេះ គេត្រូវយករថយន្តពន្លត់អគ្គិភ័យមកបាញ់សម្អាតឃ្មុំពីយន្ដហោះនីមួយៗ ដោយនាំឱ្យពន្យារជើងហោះហើរប្រហែលមួយម៉ោង។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ម្នាក់បានប្រាប់កាសែត Times of India ថា ឃ្មុំបានបង្ហាញខ្លួនជាលើកដំបូងនៅម៉ោងប្រហែល ៤ រសៀលថ្ងៃទី ២៩ ខែវិច្ឆិកាដោយពូនផ្តុំនៅចំហៀងយន្តហោះ Visrata ដែលហៀបនឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងដេលី។
ការហោះហើរត្រូវពន្យារពេលខណៈរថយន្ដពន្លត់អគ្គិភ័យកំពុងបាញ់ទឹកបណ្តេញឃ្មុំ។ ការហោះហើរដែលគ្រោងចេញដំណើរនៅម៉ោង៥ និង៣០ ល្ងាច ទីបំផុតបានចាកចេញនៅម៉ោងប្រហែល ៦ និង ៣០ ល្ងាច៕
យន្តហោះ Vistara ពីរគ្រឿងត្រូវរំខានដោយហ្វូងឃ្មុំនៅទីក្រុងកូលកាតា