ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក សាមគ្គីមានជ័យ រួមជាមួយសហការី ក្រុមប្រឹក្សាឃុំខ្នារឆ្មារ និងឃុំធ្លកវៀន បាននាំយកសម្ភារ និងបរិក្ខារសម្រាប់បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ -១៩ ផ្តល់ដល់វិទ្យាល័យ និងអនុវិទ្យាល័យ ចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ គឺវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន និងអនុវិទ្យាល័យខ្នារឆ្មារ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
សម្ភារ និងបរិក្ខារ ដែលបាននាំយកទៅផ្តល់ជូន រួមមានៈ ១. ម៉ាស់ចំនួន ៤.០០០ ម៉ាស់, ២. ទឹកអាល់កុលសម្រាប់លាងដៃ ចំនួន៩០លីត្រ, ៣. ទឹកសាប៊ូ សម្រាប់លាងដៃ សម្លាប់មេរោគ ចំនួន ២៤ ដប, ៤. ទែរម៉ូម៉ែត្រសម្រាប់វាស់កម្តៅ ចំនួន ៣ ដើម និង ៥. ដបសម្រាប់ច្រកទឹកអាល់កុល ចំនួន ១៩ ដប ក្នុងនោះសាលាទាំងពីរ ទទួលបានសម្ភារ និងបរិក្ខារ រួមមានៈ ១. វិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន សាមគ្គីមានជ័យ នៅឃុំធ្លកវៀន ទទួលបាន ទឹកអាល់កុលចំនួន ៦០លីត្រ ម៉ាស់ចំនួន ៣.០០០ ម៉ាស់ ទឹកសាប៊ូសម្រាប់លាងដៃ សម្លាប់មេរោគ ចំនួន ១៤ដប ទ័រម៉ូម៉ែត្រវាស់កម្តៅ ចំនួន ២ដើម និងដបសម្រាប់ច្រក ទឹកអាល់កុល ចំនួន ១០ដប។ ២. អនុវិទ្យាល័យខ្នារឆ្មារ ទទួលបានទឹកអាល់កុល ចំនួន ៣០លីត្រ ម៉ាស់ចំនួន ១.០០០ ម៉ាស់ ទឹកសាប៊ូសម្រាប់លាងដៃ សម្លាប់មេរោគ ចំនួន ១០ ដប ទ័រម៉ូម៉ែត្រវាស់កម្តៅ ចំនួន ១ដើម និងដបសម្រាប់ច្រកទឹកអាល់កុល ចំនួន ៩ ដប ៕/V
នាំយកសម្ភារបរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ផ្តល់ជូនវិទ្យាល័យ ចំនួន២
នាំយកសម្ភារបរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ផ្តល់ជូនវិទ្យាល័យ ចំនួន២
នាំយកសម្ភារបរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ផ្តល់ជូនវិទ្យាល័យ ចំនួន២