Home ព័ត៌មានអន្តរជាតិ ស្មាន​តែ​ពោះធ...

ស្មាន​តែ​ពោះធំ តាមពិត​ថ្នាំញៀន​ជាង​២​គីឡូក្រាម​

ប្រែ​សម្រួលៈ​វាសនា​/ សា​វ ប៉ៅ​ឡូ​៖​ស្ត្រី​ម្នាក់​ដែល​លួច​ដឹកជញ្ជូន​ថ្នាំញៀន​កូកាអ៊ីន​លាក់​ក្នុង​ផ្លែ​ឪឡឹក និង​ក្លែង​ជា​មាន​ផ្ទៃពោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រេ​ស៊ីល​។​

​ស្ត្រី​ក្លែងខ្លួន​ជា​មាន​ផ្ទៃពោះ​នេះ បាន​ឡើង​ជិះ​រថយន្ត​ក្រុង​មួយ​ឆ្ពោះទៅ​កាន់​ទីក្រុង រី​យ៉ូ ដឺ ហ្សា​ណេ​រ៉ូ តែ​នាង​ត្រូវ​ឃាត់​ឆែកឆេរ​ក្រោយ​ប៉ូលិស​ទទួលបាន​ព័ត៌មាន​សម្ងាត់​អំពី​ករណី​ថ្នាំញៀន​។​អ្វី​ដែល​គួរអោយ​​ភ្ញាក់ផ្អើល​នោះ​គឺថា ពោះធំ​របស់​ស្ត្រី​នេះ​បែរជា​ផ្លែ​ឪឡឹក​ដាក់​ថ្នាំញៀន​កូកាអ៊ីន នៅ​ខាងក្នុង​ពេញ​។​

​ថ្នាំញៀន​ទម្ងន់​ជាង​៤​ផោន​(​ជាង​២​គីឡូក្រាម​)​ត្រូវបាន​អាជ្ញាធរ​រដ្ឋ សា​វ ប៉ៅ​ឡូ ចាប់​បាន​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​ធ្នូ​។​

​យោង​តាម​ប៉ូលិស ស្ត្រី​នេះ​បាន​សារភាព​ថា​នាង​បាន​ទទួល​ថ្នាំញៀន​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្កាយ និង​មាន​ផែនការ​នាំ​វា​ទៅ​កាន់​ទីក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ក្នុង​ប្រទេសប្រេ​ស៊ីល​។​

​ត្រូវ​ចាប់ខ្លួន​នៅ​ក្រុង​ហ្កា​រ៉ា នាង​ត្រូវបាន​នាំ​ទៅ​កាន់​ស្ថានីយ​ប៉ូលិស​។​សារព័ត៌មាន​ក្នុងស្រុក​អះអាងថា ស្ត្រី​នេះ​ត្រូវ​គេ​ជួល​ថ្លៃ​៥០០​រៀល​ប្រេ​ស៊ីល (១០០​ដុល្លា​)​ដើម្បី​នាំ​ថ្នាំញៀន​នេះ​ទៅ​កាន់​ក្រុង​រី​យ៉ូ​។​

​ត្រូវបាន​គេ​មើលឃើញថា​ជា​ទីផ្សារ​ថ្នាំញៀន​កូកាអ៊ីន​មួយ​នៅ​អាម៉េរិក​ខាងត្បូង ប្រេ​ស៊ីល​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំញៀន​សំរាប់​ទ្វីប​អឺរ៉ុប​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​៕

​អ្នក​ដឹកជញ្ជូន​ថ្នាំញៀន​ដែល​ក្លែង​ជាមាន​ផ្ទៃពោះ ត្រូវបាន​ឃាត់ខ្លួន​ឆែកឆេរ​កាលពី​ថ្ងៃ​ចន្ទ​។​តម្រួត​រដ្ឋ​សាវ ប៉ៅ​ឡូ បាន​ពណ៌នា​ប្រតិបត្តិការ​លួច​ដឹក​ជញ្ជូន​ថ្នាំញៀន​នេះ​ថា «​គំនិត​ច្នៃប្រឌិត​គ្មាន​ព្រំដែន​»

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular