Home ព័ត៌មានជាតិ សេដ្ឋកិច្ច យន្តហោះ​នៃ​ក្...

យន្តហោះ​នៃ​ក្រុម​អាកាសចរណ៍ ANA របស់​ជប៉ុន​មកដល់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិភ្នំពេញ​

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​: ក្រុមហ៊ុន​អាកាស​យាន្ត​ដ្ឋា​ន​កម្ពុជា​បានប្រកាស​ស្វាគមន៍ ចំពោះ​ការវិលត្រឡប់​នៃ ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA) របស់​ជប៉ុន ដែល​បាន ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​កាលពី​រាត្រី​ថ្ងៃទី ០២ ខែ ធ្នូ កន្លងទៅនេះ ។

​ក្រុមហ៊ុន​នេះ​បាន​អះអាងថា យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាសថា ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA)​បាន​ភ្ជាប់​ជើងហោះហើរ​របស់ខ្លួន ឡើងវិញ​រវាង​ភ្នំពេញ – ណា​រីតា (​តូ​ក្យូ​) ចាប់ពី​ខែធ្នូ​នេះ​។

​ប្រភព​ដដែល​បាន​អះអាងថា ប្រតិបត្តិ​ការហោះហើរ​នេះ​គឺ​នៅក្រោម​កម្មវិធី (charter flight) សម្រាប់​ពេលនេះ មាននៅ​ថ្ងៃទី ០២, ០៥, ០៩, ១៦, ១៩ ធ្នូ ២០២០ និង ០៩, ២៣ មករា ២០២១​។

​កាលពី​ចុងខែ វិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុន​បាន​អះអាងថា ខ្លួន​នឹង​បន្ត​ដំណើរការ​ផ្លូវ​ហោះ ហើរ​តូ​ក្យូ​-​ភ្នំពេញ បន្ទាប់ពី​វា​ត្រូវបាន​ផ្អាក​កាលពី​ខែមេសា ដោយសារតែ​ការរីក​រាលដាល មេរោគ​កូ​វីដ​១៩​។ ក្រៅពី​ផ្លូវ​ហោះហើរ​តូ​ក្យូ​-​ភ្នំពេញ ក្រុមហ៊ុន​នេះ​ក៏បាន​សន្យាថា នឹង បង្កើន​ចំនួន​ជើងហោះហើរ តូ​ក្យូ – សាំង​ហ្គា​ពួរ ក៏ដូចជា​ទីក្រុង​ហាណូយ​ទៅ​តូ​ក្យូ ទីក្រុង ហូជីមិញ​ទៅ​ទីក្រុង​តូ​ក្យូ ជាដើម​។​

​ក្នុងអំឡុង​ពេលនោះ ANA បាន​និយាយថា​ក្រុមហ៊ុន​នឹង​ប្រើប្រាស់ Boing 788 ជាមួយ​អ្នក ដំណើរ​ចំនួន ១៨៤ នាក់​។ ជើងហោះហើរ​នឹង​ចេញដំណើរ​ពី​ណា​រីតា​នៅ​ម៉ោង ១៦ : ០០ ទៅ​ភ្នំពេញ​និង ២១ : ០០ ហើយនឹង​ចាកចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង ២២:៥០ សម្រាប់​ណា​រីតា នៅ​ម៉ោង ០៦ : ៤០ + ១៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular