ដោយៈសុផល/ភ្នំពេញ៖ វីងឈ្នះឥតល្ហែរដូវកាលទី៣ បានមកវិញហើយ ដោយនាំជាមួយទឹកប្រាក់៣៣០លានរៀលដើម្បីចែកជូនអតិថិជនដែលមានសំណាងចំនួន២៥នាក់ជារៀងរាល់ថ្ងៃ។ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការបញ្ចូលលុយទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬលេខកូដ*989# ឬ ភ្នាក់ងារវីងជាង ៨២០០កន្លែងដែលនៅក្បែរអ្នកបំផុតនោះលោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ១០,០០ ០០រៀលជារៀងរាល់ថ្ងៃ។
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ នឹងផ្តល់ជូនដល់អតិថិជន២៥រូបជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១។ អតិថិ ជនដែលមានសំណាង នឹងត្រូវបានអញ្ចើញចូលរួមក្នុងកម្មវិធីវិទ្យុ វីងឈ្នះឥតល្ហែរដូវកាលទី៣។
វីងឈ្នះឥតល្ហែរដូវកាលទី៣ ជាកម្មវិធីវិទ្យុដែលចែករំលែក ចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងថវិការឲ្យមានប្រសិទ្ធភាពសម្រាប់គ្រួសារ ការគ្រប់គ្រងហិរញ្ញវត្ថុតាម បែបឌីជីថល និងចំណេះដឹងជាច្រើនផ្សេងទៀត។ កាលពីថ្មីៗនេះ វីងឈ្នះឥតល្ហែររដូវកាលទី២ បានផ្តល់រង្វាន់ជាទឹកប្រាក់១០០០លានរៀលដល់អតិថិជនរបស់ខ្លួនរួចមកហើយ។
ដោយមានអ្នកជំនាញចូលរួមជាច្រើន កម្មវិធីនេះហ្នឹងផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុ Veyo FM 105.5, FM 102, Women’s Media FM 103.5, Raksmey Hang Meas និងវិទ្យុ Hang Meas។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកានតំណ https://www.wingmoney.com/km/wing-chhneas-ith-la-hae-season-3/ ៕Ph