Home ព័ត៌មានអន្តរជាតិ ៥​នាក់​ស្លាប់...

៥​នាក់​ស្លាប់​នៅពេល​ជំនន់​ទឹកភ្លៀង​វាយប្រហារ​ថៃ​ខាងត្បូង​ភ្លាមៗ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃឡង់​ដ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ធ្នូ បាន​រាយការណ៍​ការស្លាប់​មនុស្ស​៥​នាក់ បង្កឡើង​ដោយ​ទឹកជំនន់​ភ្លាមៗ​ក្រោយ​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ខេត្ត​ចំនួន​៧​នៅ​ភាគខាងត្បូង​​ប្រទេស​។​

​អាជ្ញាធរ​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយ​ជំនន់​នៅ​ក្នុង​ខេត្ត ណា​ខន ស៊ី ថា​ម​ម៉ា​រ៉ា​ត កន្លែង​ដែល​បុគ្គលិក​ពេទ្យ​នាំគ្នា​យក​បាវ​ខ្សាច់​ទប់​ទឹក​មក​ពី​ផ្លូវ​នៅ​ខាងក្រៅ​កុំអោយ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​។​

​រូបភាព​ផ្សេង​ទៀត​បង្ហាញ​ប្រជាជន​ដើរ​លុយ​ទឹក​ឬ​រុញ​ទោចក្រយានយន្ត​កាត់ទឹក​ត្រឹម​ភ្លៅ​នៅពេល​អ្នកស្រុក​ខ្លះ រួម​មាន​លោកសង្ឃ​មួយ​អង្គ​ផង ចែវ​ទូក​កាត់​តំបន់​ពាណិជ្ជកម្ម ហើយ​ក្មេងៗ​កំពុង​លេង​ទឹក​។​

​ការ​ជន់​លិច​បាន​ចាប់ផ្តើម​កាលពី​មួយ​សប្តាហ៍​មុន តែ​បាន​ស្រ​កនៅ​ថ្ងៃ​ព្រហស្បតិ៍ ។​វា​បាន​ប៉ះពាល់​មនុស្ស​ជាង​២៥​ពាន់​គ្រួសារ នៅក្នុង​ខេត្ត​ភាគខាងត្បូង​ចំនួន​៧៕

​លោកសង្ឃ​ចែវ​ទូក និង​បុរស​ដើរ​លុយ​ទឹក​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ណា​ខន ស៊ី ថា​ម​ម៉ា​រ៉ា​ត​កាលពី​ថ្ងៃ​៣​ធ្នូ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular