Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​បុក...

បើក​ម៉ូតូ​បុក​គ្នា រងរបួស​ធ្ងន់​ស្រាលបីនាក់ ក្រោយពី​វិល​មកពី​ធ្វើតេស្ត​នៅ​រោងចក្រ​

ដោយៈ ចាន់តូ/ភ្នំពេញៈ យុវជន​ម្នាក់ រងរបួស​ធ្ងន់ ដេក​សន្លប់​ឈឹង​នៅ​កន្លែង ចំណែក​ស្ត្រី ពីរ​នាក់​ទៀត រងរបួស​ស្រាល បន្ទាប់ពី​ឌុប​គ្នា​វិល​មក ពី​ធ្វើតេស្ត​នៅ​រោងចក្រ ហើយ​បើក ម៉ូតូ​លឿន ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ ជិះ​ដោយ​ស្ត្រី​ម្នាក់ បើក​ឆ្លងកាត់​ទទឹងផ្លូវ កាលពី​វេលា ម៉ោង ៩​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​ផ្លូវ​បេតុង ភូមិ​ត្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម បើក​ល្បឿន​លឿន តាមផ្លូវ​បេតុង ពី​ទិស​ខាងជើង ទៅខាង​ត្បូង ដល់​ចំណុចកើតហេតុ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​ហុងដា និ​ច ជិះ​ចេញ​វឹង​ពី​រោងចក្រ ឆ្លងកាត់​ទទឹងផ្លូវ ធ្វើ​ឲ្យ​ភាគី​ម៉ូតូ ហុងដា ឌ្រី​ម ហ្វ្រាំង​មិនទាន់ ជ្រុល​បុក​ពី​ទទឹង ផ្លោង​ជាច្រើន​ម៉ែត្រ បណ្ដាលឱ្យ​រងរបួស ធ្ងន់​ម្នាក់ ស្រាល ពីរ​នាក់ ។​

​បើតាម​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​វិញ បាន​ឲ្យ​ដឹងថាៈ ពួកគាត់​ទាំង ពីរ​នាក់ ជា​គូសង្សារ​នឹង​គ្នា តែ​មិនទាន់​ប្រាប់​ម៉ែ ឲ្យ​ចូល​ចែចូវ ស្តីដណ្តឹង​នៅឡើយ​ទេ មុន​កើតហេតុ ពួកគេ​ទាំងពីរ ឌុប​គ្នា​វិល​មកពី​ធ្វើតេស្ត​រោងចក្រ ក្នុង​គោលបំណង ឌុប​ជូន​ខាង​ស្រី​ទៅផ្ទះ​ទើប​ដល់​ចំណុច ខាងលើ ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង ។​

​ក្រោយ​កើតហេតុ គូរ​សង្សារ​ទាំង​២​នាក់ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ សាច់ញាតិ ហៅ រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រះកុសុមៈ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ផ្នែក ជំនាញ​ខណ្ឌ​កំបូល រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular