Home ព័ត៌មានអន្តរជាតិ បក្សប្រឆាំង​ស...

បក្សប្រឆាំង​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ក្រុង​ដេលី​លាឈប់​ពី​តំណែង ខណៈ​ករណី​ឆ្លងកូវី​ដ​១៩​កើនឡើង​ជិត​១០​លាន​នាក់​ទូទាំង​ប្រទេស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ដេលី ៖ សកម្មជន​របស់​គណ​បក្ស​សមាជជាតិ​ឥណ្ឌា​ដែល​ជា​បក្សប្រឆាំង​ធំជាងគេ​បាន​បិទ​ប័ណ្ណប្រកាស​ជុំវិញ​រដ្ឋធានី​ដេលី​ដើម្បី​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​សុខាភិបាល​ក្រុង​ដេលី លោក សាត​យ៉េន​ដា ចា​អ៊ី​ន ចុះចេញ​ពី​តំណែង ខណៈ​មនុស្ស​ជាង ៩.០០០ នាក់​ស្លាប់​ដោយកូវី​ដ​នៅក្នុង​ទីក្រុង​នេះ ស្រប​ពេល​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើនឡើង​ដល់ ៩,៥ លាន​នាក់​។​

​ប័ណ្ណប្រកាស​សរសេរថា “​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់​ជាង​៩.០០០​នាក់​នៅ​ទីក្រុង​ដេលី​ដោយសារកូ​វីដ​១៩? រដ្ឋ​មន្ត្រី​សុខាភិបាល​ក្រុង​ដេលី សាត​យ៉េន​ដា ចា​អ៊ី​ន គួរ​លាលែង​ពី​តំណែង​” ។ លោក​ចា​អ៊ី​ន​មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​នេះ​នៅឡើយ​ទេ​។​

​បក្សប្រឆាំង​បាន​កំណត់​គោលដៅ​ទៅលើ​គណបក្ស​កាន់អំណាច​របស់​ក្រុង​ដេលី គឺ​បក្ស​អាម​អាដ​មី (AAP) ចាប់តាំងពី​ដើម​ខែ​វិច្ឆិកា​ជុំវិញ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ទីក្រុង ដោយ​ចោទប្រកាន់​ថា គណបក្ស​នេះ​រវល់​នឹង​កិច្ចការ​ឃោសនា​រក​សំឡេង ប៉ុន្តែ​មិន​បាន​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​នៅនឹងកន្លែង​៕

បក្ស​សមាជឥណ្ឌា​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​សុខាភិបាល​ក្រុង​ដេលី លោក សាត​យ៉េន​ដា ចា​អ៊ី​ន ចុះចេញ​ពី​តំណែង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular