ដោយៈសរិទ្ធ/ភ្នំពេញៈ ក្រុមកម្មករជនជាតិចិន និងជនជាតិខ្មែរ ប្រមាណជាង៣០នាក់ បានធ្វើការតវ៉ាបិទផ្លូវ និងលើកបដានៅខាងមុខក្រុមហ៊ុន ជិនយ៉ាស៊ីង ដែលមានទីតាំងស្ថិតនៅផ្លូវ៥០៨ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងគោលបំណងទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែចំនួន ៤ខែ ដែលក្រុមហ៊ុនមិនបានបើកឲ្យពួកគេ។
បន្ទាប់ពីការតវ៉ាលើកបដា បិទផ្លូវ នេះលោក អាំង សេរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះទៅជួយសម្របសម្រួល និងអន្តរាគមន៍ឲ្យក្រុមកម្មករបើកផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលធម្មតាទើប ក្រុមកម្មករទាំងនេះ បានយល់ព្រមបើកឲ្យធ្វើចរាចរណ៍វិញ។
គួររំលឹកថា នាពេលកន្លងមកនេះ ក្រុមកម្មករជនជាតិចិន និងជនជាតិខ្មែរទាំងនេះ ក៏ធ្លាប់បាននាំគ្នាទៅសុំអន្តរាគមន៍នៅមុខស្ថានទូតចិនប្រចាំកម្ពុជាដើម្បីឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុន ជិន យ៉ាស៊ីង បើកប្រាក់ខែឲ្យពួកគាត់ចំនួន ៤ខែ ដែលក្រុមហ៊ុនមិនបានបើកឲ្យ៕