ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ បើតាមការសង្កេតតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា មួយរយៈចុងក្រោយនេះនាងឧស្សាហ៍ទៅលំហែកាយ តាមតំបន់ឆ្នេរសមុទ្រណាស់។ ជាពិសេសនាងនិង ស្វាមី ព្រមកូនប្រុសរបស់នាងទៅលំហែកាយ នៅលើកោះជាច្រើនក្នុង ខេត្តព្រះសីហនុ។
ថ្មីៗនេះ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាង បានបង្ហាញរូបភាពផ្អែមល្ហែម ជាមួយក្រុម គ្រួសារតូច ដែលមើលទៅនាងពិតជាមានសុភមង្គលខ្លាំងណាស់ដែលបានបង្កើតគ្រួសារ មួយនេះឡើង។
ថ្វីត្បិតតែនាង មមាញឹកនឹងការងារថត ស្ប៉ត ថតបទចម្រៀង យ៉ាងច្រើន ប៉ុន្តែគេបែជា សម្លឹងឃើញថា ឱក សុគន្ធកញ្ញា នៅតែរកពេលវេលាសមស្របមួយទៅដើរកម្សាន្តជាមួយស្វាមីនឹងកូន៕PC