Home ព័ត៌មានជាតិ សង្គម បុគ្គល​ម្នាក់...

បុគ្គល​ម្នាក់​ដែល​ប្រឌិត​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ស្រុក​រមាសហែក​ឆ្លង​កូ​វីដ​-១៩​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​

ដោយៈ​ស​រិ​ទ្ធ / ស្វាយរៀង​៖ លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក​បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ថា​បុគ្គល​ម្នាក់​ដែល​បំផ្លើស​ព័ត៌មាន​ប្រឌិត​ដោយ​ចោទថា​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក ឆ្លង​កូ​វីដ​-១៩ នោះបាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ទទួលកំហុស​នៅ​ថ្ងៃ​ដដែល​នេះដែរ​។​

​ខាងក្រោម​នេះ​ជាការ​សារភាព​រប​ស់បុ​គ្គល​រូបនេះ ដោយមាន​ខ្លឹមសារ​ដូចតទៅ ខ្ញុំបាទ​ឈ្មោះ សូវ សុខា អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ពពេល ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដែលមាន account facebook ឈ្មោះ Sokha (​លន់ នល់​) ។​

​សូម​គោរព និង​សូម​អភ័យទោស​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ នូវ​កំហុសឆ្គង​របស់ខ្ញុំ​បាទ​ដែល​បាន​សរសេរ​បង្ហោះ​សារ នូវ​ពាក្យ​អសុរោះ​មួយចំនួន នៅ​ការ​បង្ហោះ​សារ​របស់​ផេ​ក យុវជន​ប្រតិកម្ម​រហ័ស​ខេត្តស្វាយរៀង និង​ការបំភ្លឺ​របស់​រដ្ឋបាល​ស្រុក​រមាសហែក ជុំវិញ​ករណី​ថា​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​ស្រុក​រមាសហែក​។ ដោយ​រូប​ខ្ញុំបាទ​មានការ​យល់ដឹង​នៅមានកំរិត ដោយ​មិនបាន​គិតពិចារណា​ច្បាស់លាស់​ក៏​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​ដូចខាងលើ (​មាន​រូបភាព​ជាមួយ​ស្រាប់​)​។​

​ចាប់ពីពេលនេះ​តទៅ​ខ្ញុំបាទ សូម​សន្យាថា​នឹង​ឈប់​ប្រព្រឹត្ត​នឹង​ឈប់​សរសេរ​សារ​នៅ​ព័ត៌មាន​ណា​ដែល​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ប៉ះពាល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​អាជ្ញាធរ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​សន្តិសុខ​ជាតិ​ទៀតហើយ​។​រាល់​ករណី​ជំងឺ​កូ​វីដ​-១៩ សូម​ស្តាប់​តាម​ការណែនាំ ក៏ដូចជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល មុននឹង​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular