Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​យុវជ...

ប្រទះឃើញ​យុវជន​ម្នាក់ ស្លាប់​ក្បែរ​ម៉ូតូ បង្ក​ការភ្ញាក់ផ្អើល នៅ​ស្រុក​ជុំ​គិរី​

ដោយៈ បូកគោ/កំ​ពតៈ ភាព​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​៤១ បន្ទាប់ពី​អ្នកដំណើរ ប្រទះឃើញ​យុវជន​ម្នាក់ ស្លាប់​ក្បែរ​ម៉ូតូ ដោយមាន​ឈាម ប្រឡាក់ លើ​ផ្ទៃមុខ​ផង​។ ហេតុការណ៍​នេះ បានកើត​ឡើង ក្នុងភូមិ​ឈើទាល ឃុំ​ជម្ពូ​វន្ត ស្រុក​ជុំ​គិរី កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។

​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​ស្រុក​ជុំ​គិរី បាន​ប្រាប់​ឱ្យដឹងថា យុវជន​ដែល​បាត់បង់​ជីវិត ឈ្មោះ ហ៊ុន ឆៃលី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ប្រភព​ដដែល បាន​រៀបរាប់ថា កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៣ ខែធ្នូ សមត្ថកិច្ច​បានទទួល ព័ត៌មាន​ថា អ្នកដំណើរ​ប្រទះឃើញ​សព​យុវជន​ម្នាក់ នៅលើ​ចិញ្ចើម ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៨-៧៩ ដោយមាន​ឈាម នៅ​ផ្ទៃមុខ​ផង​។ ភ្លាមៗ កម្លាំង​ជំនាញ របស់​អធិការដ្ឋាន បាន​ចុះ​ដល់​គោលដៅ ដើម្បី​ស្រាវជ្រាវ ពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ ឱ្យ​យុវជន​ម្នាក់​នោះ​ស្លាប់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា តាមរយៈ​ការធ្វើ​កោសល​វិច័យ លើ​សព និង​ពិនិត្យ​ស្លាកស្នាម ផ្សេងៗ នៅក្បែរ​កន្លែងកើតហេតុ គឺ​យុវជន​នេះ បាន​ស្លាប់​ដោយសារ បើក​ម៉ូតូ​ក្នុង​ល្បឿន លឿន រហូត​ជ្រុល​ចង្កូត ធ្លាក់​ពី​ផ្លូវ ដួល​បោក​ខ្លួន និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ត្រង់​ក្បាល ពោលគឺ​មិនមែនជា អំពើ​ឃាតកម្ម បង្កឡើង​ដោយ ជនណាម្នាក់​ឡើយ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular