Home ព័ត៌មានជាតិ សុខាភិបាល នាំ​នារី​កោសខ...

នាំ​នារី​កោសខ្យល់ បួន​នាក់ ដែល​កោសខ្យល់ ឲ្យ​ភរិយា​អគ្គនាយក​ពន្ធនាគារ ទៅធ្វើ​តេស្ត រក​កូ​វីដ​-១៩

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ នារី​កោសខ្យល់ ចំនួន បួន​នាក់ ក្នុងចំណោម​ប្រាំ​នាក់ ដែល​បាន កោសខ្យល់ ឲ្យ​ភរិយា​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​ក្រសួងសុខាភិបាល នាំ​ទៅយក​សំណាក ទៅធ្វើ​តេស្ត នៅ​មណ្ឌល​សុខភាព ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។

ចំណែក​នារី​ម្នាក់ទៀត បានធ្វើ​ដំណើរ ទៅ​ស្រុកកំណើត ដោយ​មន្ត្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ កំពុងតែធ្វើការ​ទំនាក់ទំនង​។ នារី​កោសខ្យល់​ទាំង ប្រាំ​នាក់ គឺ​បម្រើការ នៅ​ហាង​កោសខ្យល់ ស្ថិតនៅ​ផ្លូវ ២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក ប៉ាង លីដា អភិបាលរង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថាៈ តាម​ការណែនាំ របស់លោក មាន ចាន់​យ៉ា​ដា អភិបាលរង រាជធានី​ភ្នំពេញ បាន​ឲ្យ​ទៅយក​នារី កោសខ្យល់ ទាំង​ប្រាំ​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្លាប់បាន​ទៅ​កោសខ្យល់ ឱ្យ​ភរិយា​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ហេតុនេះ បានជា​មន្ត្រី​សុខាភិបាល រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅយក គឺ​យកបាន​មនុស្ស ប្រាំ​នាក់ ក្នុងនោះ​មាន ក្មេង​ម្នាក់ និង​នារី​ម្នាក់ទៀត បានធ្វើ​ដំណើរ​ទៅ​ស្រុក​។​

​លោក​បាន​បញ្ជាក់ថាៈ នារី​ទាំង បួន​នាក់ និង​កូនក្មេង​ម្នាក់ គឺ​បាន​ដឹក​ទៅយក​សំណាក នៅ​មណ្ឌល​សុខភាព ចាក់អង្រែ ខណ្ឌមានជ័យ ប៉ុន្តែ​មកដល់​ល្ងាច​នេះ គឺ​នៅ​មិនទាន់ ទទួលបាន លទ្ធផល​នៅឡើយ​ទេ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular