អភិបាលខេត្ត ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ដើម្បី​លើក​គម្រោង ស្នើសុំ​ថវិកាជាតិ ក្នុងការ​ជួសជុល ក្រាល​កៅស៊ូ​

ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង អមដំណើ​ដោយ​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង និង​ក្រុមការងារ បាន​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ផ្លូវ ក្នុងភូមិ​ជាច្រើន​ខ្សែ ដើម្បី​ដាក់បញ្ចូល ក្នុង​គម្រោង​ស្នើ​ថវិកាជាតិ ក្នុងការ​ជួសជុល និង​ស្ដារឡើងវិញ នូវ​ផ្លូវ​ក្នុងភូមិ ដែល​ខូចខាត និង​ដើម្បី​ចាក់​កៅស៊ូ​ប្រភេទ DBST ហើយ​ជាពិសេស ដើម្បី​លើកកម្ពស់​សោភ័ណភាព​ផ្លូវ ក្នុង​ក្រុង​បាត់ដំបង ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង សម្រួល​ដល់​ការប្រើប្រាស់ របស់​ប្រជាពលរដ្ឋ ការដឹកជញ្ជូន​ទំនិញ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​ទស្សនា​ខេត្តបាត់ដំបង កាន់តែច្រើន ។​

​គួរ​បញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ដែល​គ្រោង​នឹង​ស្នើ​ថវិកាជាតិ សម្រាប់​ស្ដារ ជួសជុល​ផ្លូវ និង​ចាក់​កៅស៊ូ​ប្រភេទ DBST មាន​ទីតាំង​ដូចជា ផ្លូវ​ខាងលិច​ផ្សារ​បឹងរាំង ឆ្លងកាត់​ភូមិ​បឹងរាំង ភូមិ​ដាក់​សសរ ស្ថិតក្នុង​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដែលមាន​ប្រវែង ២.៩២០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ និង​ដាក់លូ​កាត់​ផ្លូវ ចំនួន ៦ កន្លែង ដែលមាន​មុខកាត់ ០,៨០ ម៉ែត្រ​។ ចំពោះ​ទីតាំង​២ គឺ​ស្ថិត​ក្នុងភូមិ​ខ្សាច់​ពោ​យ និង​ភូមិប​ល្ល័​ង្គ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែលមាន​ប្រវែង ៧.៦៦០ ម៉ែត្រ និង​ទទឹង ៤ ម៉ែត្រ​។​

​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ ស្ថានភាព​ផ្លូវ ២ ទីតាំង​ខាងលើ​ហើយ លោក ងួន រតនៈ ក៏បាន​ចុះ​ពិនិត្យ​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ DBST ផ្លូវ​លេខ ១៥១២ ចាប់ពី​ផ្លូវជាតិ​លេខ ៥៧ ដល់​ផ្លូវ​ហាយវ៉េ (Highway) ស្ថិតក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​ទើបតែ​សាងសង់ មាន​ប្រវែង ២.៨៤៥ ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ​៕PC

លោក​អភិបាលខេត្ត អភិបាលក្រុង​និង​ក្រុមការងារ​ចិះ​ពិនិត្យ​ផ្លូវ​មួយចំនួន​ដែល​ខូច ខាត​ដោយ​ទេ​ក​ជំនន់

លោក​អភិបាលខេត្ត អភិបាលក្រុង​និង​ក្រុមការងារ​ចិះ​ពិនិត្យ​ផ្លូវ​មួយចំនួន​ដែល​ខូច ខាត​ដោយ​ទេ​ក​ជំនន់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular